chanthea

Monday, January 30, 2012

ការចេញម៉ូតរបស់ក្រុមហ៊ុន Sony Ericsson ស៊េរី SonyST25i​Kumqua

នៅថ្មីៗនេះ មានការចេញម៉ូតរបស់ក្រុមហ៊ុន Sony Ericsson គឺម៉ូដែលស៊េរីឈ្មោះ SonyST25iKumqua ។ សម្រាប់រូបរាង នៃទូរស័ព្ទស៊េរីថ្មីនេះ មានទំហំអេក្រង់ ៣,៥អ៊ីញ អេក្រង់ បង្ហាញរូបភាពទំហំ qHD display ជាមួយនឹង processor ប្រភេទ dual-coreល្បឿន 1GHZ និងមានបំពាក់ កាមេរ៉ា ខាងខ្នងទំហំ ម៉េហ្គាភិកសេល ហើយនឹងបំពាក់ដោយ ប្រព័ន្ឋ Android-powered ។ម្យ៉ាងវិញទៀត វាត្រូវបាន គេនិយាយថា នឹងបង្ហាញខ្លួន នៅនូវឆាប់នេះ ក្នុងកម្មវិធី Mobile World Congress នៅក្នុងប្រទេស អេស្បាញ។យោងតាម តាមប្រភពសារព័ត៌មាន ដែលចេញផ្សាយ តាមគេហទំព័រ បច្ចេកវិទ្យា ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ទូរស័ព្ទស៊េរី ST25i Kumquatនេះ ។ដូច្នេះទូរស័ព្ទស៊េរីនេះ ត្រូវបានគេចាត់ បញ្ចូល ដូចជា ប្រភេទ ទូរស័ព្ទ Sony Ericsson Xperia U  

Wednesday, January 18, 2012

ការទស្សនកិច្ចរបស់សិស្សនៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ផ្នែកទំនាក់ទង និងសារពត៌មានឆ្នាំទី២

   នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ថ្មីៗនេះ សាលាបច្ចេកទេសដុន​ បូស្កូ ខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនង និងសារពត៌មាន​ ជំនាន់ទី៤ មានការអញើញពីមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល។​​ សិស្សដែលទៅ ទស្សនកិច្ចមានចំនួន ១៧ នាក់គឺប្រុសទាំងអស់ នៅក្នុងនោះផងដែរក៏មានលោកគ្រូប្រធានផ្នែក ឈ្មោះ អ៊ូច សំបូរ នឹងលោកពុក លី សំណាង ផងដែរ។ 
   នៅក្នុងការទស្សនកិច្ចនេះ លោកពុក និងលោកគ្រូ មានគោលបំណងឲ្យសិស្សយល់ពី ជំនាញក្នុងការងារនៅក្នុងសង្គម  ពីប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកនៅមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល មានការរាក់ទាក់ជាខ្លាំង ក្នុងការពន្យល់ពី បទពិសោធន៍​ និងប្រព័នផ្សព្វផ្សាយរបស់គេ។

នេះជាកន្លែងប្រព័ន្ធផ្សព្វផ្សាយរបស់ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល។
សិស្សនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ មានកិត្តិយស ដែល
លោក សយ សុភាព ជាអគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានពិពណ៌នាពីមជ្ឈមណ្ឌលរបស់គាត់





 

Thursday, January 12, 2012

 កាលពីថ្ងៃពុធ ទី១១ ថ្មីៗនេះ​ មានការប្រកួកកីឡាពណ៌ខាងនារី នៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ដែលការប្រកួកនេះ គឺជាកីឡាបាល់ទះនារី។
 ដោយថ្ងៃនោះ មានការប្រកួក កីឡាបាល់ទះ ដោយពណ៌ ក្រហម ប្រកួកជាមួយ ពណ៌ផ្កាឈូក ហើយក្នុងការ ប្រកួកក្រុមទាំងពីរ ខិតខំដណ្ដើមយកជ័យជំនះរៀងៗខ្លួន។ នៅក្នុងការ ប្រកួកកីឡា គឺមាន រយះពេលតែ ៣០នាទី ប៉ុណ្ណោះ ហើយក្នុងរយះពេល ដ៏ខ្លីនេះ ​កីឡាករទាំងពីរពណ៌ប្រកួកបាន ចំនួន២សិច ។ នៅក្នុងសិច ទីមួយក្រុមកីឡាកានី ពាក់អាវពណ៌ក្រហម បានយកឈ្នះ ក្រុមកីឡាកានី ពាក់អាវពណ៌ ផ្កាឈូក ២៥ ទល់ ១៦ ហើយនៅក្នុងសិចទីពីរវិញ
ក្រុមកីឡាកានីពាក់អាវពណ៌ ផ្កាឈូក​ បានខិតខំបន្តទៀត ប៉ុន្តែនៅតែ មិនអាចយកឈ្នះ ក្រុមកីឡាកានីពាក់អាវពណ៌ ក្រហម​ ដដែល គឺ ពណ៌ ផ្កាឈូក បានចាញ់ ពណ៌ ក្រហម ១១ ទល់ ១៣។ នៅទីបំផុត ក្រុមកីឡាកានី ពាក់អាវពណ៌​ ក្រហម ជាអ្នកឈ្នះ ក្រុមកីឡាកានីពាក់អាវពណ៌ ផ្កាឈូក ៣៨ ទល់ ២៧។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons