chanthea

Wednesday, August 22, 2012

វិធីក្នុងការចងចាំនិងយល់ពីអ្វីដែលអ្នកបានអាន


អត្ថបទនេះនឹងរួមបញ្ចូល​ទាំង​​ការ​ធ្វើ​លំហាត់​គំនិត​លើ​​វិធី​ក្នុង​ការ​ អាន​ឲ្យ​កាន់​តែ​ឆាប់​យល់​និង​​ចងចាំ​។​ ​ការ​អាន​​​ពី​គំនិត​រួម​គឺ​មាន​ន័យ​ថា​​​​តើ​មនុស្ស​ម្នាក់​មាន​​សមត្ថភាព​ ក្នុង​ការ​យល់​និង​ចងចាំ​បាន​ល្អ​ប៉ុណ្ណា​លើ​អ្វី​ដែល​ពួក​គេ​បាន​អាន​។​
១. ស្វែង​រក​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៏​​ហើយ​បន្ទាប់​មក​ស្វែង​ រក​​អត្ថបទ​ខ្លី​ៗ​ដែល​ពាក់​ពន្ធ័​នឹង​ប្រធានបទ​នោះ​។​ អាន​ប្រយោគ​ដំបូង​នៃ​អត្ថបទ​នោះ​ដោយ​យឺតៗ​ ។ ចូរ​ប្រាកដ​ថា​អ្នក​បាន​ដឹង​និង​បាន​ភ្ជាប់​អត្ថន័យ​ទៅ​គ្រប់​ពាក្យ​និមួយៗ​ ដែល​អ្នក​បាន​អាន​។​ អាន​ប្រយោគ​នោះ​ម្តង​ទៀត​ហើយ​អ្នក​នឹង​​ប្រាកដ​ថា​អ្នក​បាន​យល់​ពី​អត្ថន័យ​ នោះ​ហើយ​ មុន​ពេល​អ្នក​ធ្វើ​ការ​បន្ត​ទៀត​។​
២. ប្រើប្រាស់​អត្ថបទ​ដដែល​។​ នៅពេល​ដែល​អ្នក​អាន​អត្ថបទ​នោះ​ម្តង​ទៀត​ ចូរ​អ្នក​ប្រើប្រាស់​រូបភាព​​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​អ្នក​មក​បង្កើត​ ជា​រូបភាព​ដែល​ពាក់​ពន្ធ័​ជា​មួយ​អ្វី​ដែល​អ្នក​បាន​អាន​។​ ​បង្កើត​វីឌីអូ​នៅ​ក្នុង​គំនិត​របស់​អ្នក​ពី​អត្ថបទ​ដែល​អ្នក​បាន​អាន​ដូច​ ពេល​ដែល​អ្នក​អាន​។​ ​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​ដឹកនាំ​រឿង​ អ្នកសំដែង​ និង​ជា​ផលិតករ​ផង​ដែរ​។
៣. អាន​អត្ថបទ​នោះ​ដដែល​ ហើយ​បន្ថែម​អារម្មណ៏​​ទៅ​ក្នុង​ពាក្យ​ពេជន៏​ទាំង​នោះ​។​ មិន​មែន​គ្រប់​ពាក្យ​ទាំង​អស់​នឹង​ត្រូវ​ភ្ជាប់​ជា​មួយ​នឹង​អារម្មណ៏​នោះ​ទេ ​។ ​នៅ​ពេល​ដែល​អ្នក​រៀន​ពាក្យ​ អ្នក​នឹង​ដឹង​ថា​ពាក្យ​ភាគ​ច្រើន​ពិត​ជា​មាន​ការ​បញ្ចូល​អារម្មណ៏​នៅ​ក្នុង​ នោះ ទោះ​បី​ជា​អត្ថបទ​គឺ​ជា​អ្វី​ដែល​ហាក់​ដូច​ជា​ស្ងួត​ក្រៀម​ក្រោះ​ក៏​ដោយ។
៤. អាន​អត្ថបទ​នោះ​ដដែល​ហើយ​បន្ថែម​នូវ​សម្លេង។​ នៅ​កន្លែង​ណាដែល​ពាក្យ អាច​ភ្ជាប់​នូវ​សម្លេង​បន្ថែម​ដើម្បី​ឲ្យ​ងាយ​ស្រមើល​ស្រមៃ​ពី​សម្លេង​នៅ​ ក្នុង​គំនិត​របស់​អ្នក​ដូច​ដែល​អ្វី​ដែល​អ្នក​បាន​អាន​ ចូរ​អ្នក​ព្យា​យាម​បន្ថែម​វា​ចុះ​។ អត្ថបទ​ខ្លះ​នឹង​មិន​មាន​សម្លេង​ជាមួយ​វា​នោះ​ទេ​ ប៉ុន្តែ​អ្នក​​ត្រូវ​តែ​ខំ​ស្វែង​រក​វា​មក​អនុវត្ត​បន្ថែម​។​
៥.អាន​អត្ថបទ​បន្ថែម​និង​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​ , រូបភាព, អារម្មណ៏ និង​សម្លេង​ទៅ​គ្រប់​ពាក្យ​និមួយៗ​និង​ប្រយោគ​និមួយៗ។​ បន្ទាប់​ពី​អ្នក​បាន​អាន​អត្ថបទ​ហើយ​ ចូរ​អ្នក​សរសេរ​នូវ​អ្វី​ដែល​អត្ថបទ​នោះ​និយាយ​អំពី​ឲ្យ​បាន​មួយ​កថាខណ្ឌ​។​ ​​អាន​កថា​ខណ្ឌ​នោះ​វិញ​ហើយ​សួរ​ខ្លួន​ឯង​ថា​ តើ​វា​គឺ​ពិត​ជា​ការសង្ខេប​របស់​អត្ថបទ​នេះ​ឬទេ​។​ បើ​អ្នក​មិន​គិត​ថា​វា​ជា​ការ​សង្ខេប​នោះ​ទេ​ ចូរ​អាន​អត្ថបទ​នោះ​ម្តង​ទៀត​ហើយ​សង្កត់​ធ្ងន់​លើ​ការ​សង្ខេប​របស់​អត្ថបទ​ រហូត​ទាល់​តែ​អ្នក​ពេញ​ចិត្ត​។
៦. អនុវត្ត​លំហាត់​​ទាំង​នេះ​ជា​មួយ​នឹង​អត្ថបទ​ដទៃ​ទៀត​។ ហើយ​បន្ទាប់​មក​អនុវត្ត​លើ​សៀវ​ភៅ​ម្តង​ ដោយ​ការ​អាន​ពី​មួយ​ជំពូក​ទៅ​មួយ​ជំពូក​។ បើ​អ្នក​ចាប់​ផ្តើម​ដោយ​ជំពូក​មួយ​ហើយ​បញ្ចប់​ដោយ​ជំពូក​មួយ​ នោះ​ការ​យល់​ដឹង​របស់​អ្នក​នឹង​មាន​ការ​រីក​ចម្រើន​ប្រសើរ​ជាង​មុន​ ហើយ​វា​នឹង​បន្ត​រហូត​ដល់​អ្នក​អាច​​អាន​សៀវ​ភៅ​ដែល​អ្នក​បាន​សម្រាក​លើក​ មុន​រហូត​ដល់​ចប់​៕


Tuesday, August 21, 2012

ការទទួលមរណភាព របស់នាយករដ្ឋមន្រ្តី ប្រទេសអេត្យូពីក្នុងអាយុ៥៧ឆ្នាំ

រដ្ឋាភិបាលប្រទេសអេត្យូពី បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែសីហាឆ្នាំ ២០១២នេះថា លោកនាយក រដ្ឋមន្រ្តីនៃប្រទេសអេហ្សូពី ដែលជាបុរសខ្លាំងម្នាក់ នៅក្នុងតំបន់ហើយដែលកាន់អំណាច អស់រយៈពេលជាងពីរទសវត្សរ៍ហើយនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅឯបរទេស ។
មន្ត្រីរដ្ឋាភិបាល បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ម៉ាលេស ហ្ស៊ីណាវី បានទទួល មរណៈភាព នៅពាក់កណ្តាលយប់អធ្រាត្រ ល្ងាចថ្ងៃចន្ទម្សិលមិញនេះ ហើយរូបលោកបាន និយាយបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រីដែលមាន អាយុ៥៧ឆ្នាំរូបនេះ បានស្ថិតនៅឯបរទេសនៅ ពេលដែលរូបគាត់បានទទួលមរណៈភាព ហើយរដ្ឋាភិបាលបានបដិសេធ មិនផ្តល់ព័ត៌មាន បន្ថែមទៀតទេទាក់ទងនឹងបញ្ហានៃការស្លាប់នេះ ។
លោក ម៉ាលេស មិនត្រូវបានគេឃើញបង្ហាញខ្លួន ជាសាធារណៈអស់រយៈពេល ពីរខែរួចមកហើយនោះ លោកត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺហើយត្រូវ សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៃប្រទេសបែលហ្ស៊ិក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មាន លំអិត ទាក់ទងនឹងការឈឺរបស់គាត់នោះទេ ។
លោកនាយករដ្ឋមន្ត្រី មានអាការៈធូរស្រាល ប៉ុន្តែភ្លាមៗនោះអាការៈជម្ងឺរបស់គាត់ បានរើឡើងវិញ ហើយរូបគាត់ត្រូវបានគេ ប្រញាប់ប្រញាល់បញ្ជួនទៅ កាន់ បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះ ជិវិតរបស់គាត់បាននោះទេ ។ យោងទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសអេត្យូពី លោកឩបនាយករដ្ឋមន្រ្តី ហៃលីម៉ារ៉េម ឌីសាឡេន គឺត្រូវទទួលដំណែង ជំនួសនាយករដ្ឋមន្រ្តីនៅពេលដែល នាយករដ្ឋមន្រ្តីអវត្តមាន ។
អ្នកកាទូត និងអ្នកវិភាគជាច្រើន នៅក្នុងទីក្រុង អាឌីស អាបេបា បាននិយាយថា វាមិនច្បាស់ ថាតើរដ្ឋាភិបាលនឹងដំណើរការ បានយ៉ាងដូចម្តេច ចាប់តាំងពីលោក ម៉ាលេស ត្រូវបានគេរាយការណ៍មកថា រូបលោកបានធ្លាក់ខ្លួនឈឺ នៅក្នុងខែមិថុនានោះ ។
តំណែងជាមេដឹកនាំ គឺជាកត្តិយសយ៉ាងខ្លាំង ហើយរូបលោក ម៉ាលេស គឺជាអតីតពួកអ្នកប្រយុទ្ធឧទ្ទាម ដែលបានឡើងកាន់ដំណែងនៅក្នុងឆ្នាំ១៩៩១ បន្ទាប់ពីរូបលោកបានទម្លាក់ មេដឹកផ្តាច់ការបង្ហូរឈាម លោកមែនហ្គូសទូ ហៃលី ម៉ារីអេម ហើយដែលរូបក៏បានឡើងកាន់ តំណែងនយោបាយ យ៉ាងពិតប្រាកដចាប់ពីពេលនោះមក ៕


លោកយាយវ័យ ៨៨ ឆ្នាំ បានចិញ្ចឹមកូនកំព្រា ៣០ នាក់ ដោយរើសសំរាម

លោកយាយអាយុ ៨៨ ឆ្នាំ ឈ្មោះ Lou Xiaoying បានចំណាយពេល ដ៏មានតម្លៃរបស់យាយ ដើម្បីជួយសង្រ្គោះក្មេងកំព្រាចំនួន ៣០នាក់ ដោយលោកយាយមុខរបរ ជាអ្នករើសសំរាមតាមចិញ្ចើមផ្លូវ និងតាមសាធារណៈ ដែលស្ថិតនៅក្នុងតំបន់ Kim Hoa ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន ។
តាមប្រភពគេហទំព័រ miakouna បានប្រាប់ឲ្យដឹងថា លោកយាយ និងស្វាមីមានជីវភាព ក្រលំបាកយ៉ាងខ្លាំង ប៉ុន្តែពួកគាត់នៅតែ ខិតខំធ្វើការអស់ពីដៃពីជើង របស់ខ្លួនជានិច្ចក្នុងការចិញ្ចឹម កូនកំព្រាចំនួន ៣០នាក់ ដោយពួកគាត់ដើររើសអេតចាយ ក្នុងធុងសំរាម ឬក្មេងដែលត្រូវគេបោះបង់ចោល មកឲ្យចៅទាំងនេះបានលេង ដូចកូនក្មេងដទៃទៀត។
កូនចិញ្ចឹមដែលលោកយាយ រើសបានចុងក្រោយគេ ក្នុងចំណោមកូនទាំង ៣០ នាក់មានឈ្មោះថា Qilin Zhang រើសបាននៅ ក្នុងធុងសំរាម ហើយក៏ជាកូនដែលមាន អាយុតិចជាងគេដែរ ខណៈពេលគាត់ដើរ រើសសំរាមអេតចាយ។
បច្ចុប្បន្នលោកយាយ Lou Xiaoying មានអាយុ ៨៨ឆ្នាំ ទៅហើយ ចំណែកសុខភាពក៏មិនបានដូចមុន ដូច្នេះកូនស្រីរបស់លោកយាយ គឺនាង  Caiying  Zhang  ដើរតួយ៉ាងសំខាន់ក្នុងការ មើលថែទាំប្អូនជំនួសលោកយាយ Lou Xiaoy ៕

Sunday, August 19, 2012

បវរ​កញ្ញា​​ចិន​ ជាប់​​ជា​​បវរ​​កញ្ញា​ឯក ​​លើ​​ពិភព​លោក ​ប្រចាំឆ្នាំ​ ២០១២​

នាង​ យូ វិ​ន​ហ្សៃ (Yu Wensia) មកពី​ខេត្ត ហេ​ឡុង​ចាង ភាគ​ខាងជើង ឆៀង​ខាងកើត នៃ​ប្រទេស​ចិន និង​ជា​និស្សិត​បញ្ចប់​មហាវិទ្យាល័យ ដូរ​តន្ត្រី។
សម្រាប់​ចិន នេះ​គឺជា​លើក​ទី២ហើយ ដែល​បវរ​កញ្ញាឯករ​បស់​ខ្លួន ជាប់​ជា​ជ័យលាភី​បែបនេះ ដោយ​ក្នុងនោះ កាលពី​ឆ្នាំ២០០៧ នាង ហ្សា​ង ស៊ី​លីន ដែលជា​តារា​បង្ហាញ​ម៉ូត​ចិន បាន​គ្រង​តំណែង​មួយ​នេះ។
ក្នុង​ឆ្នាំ២០១២នេះ មាន​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេសនីមួយៗ មក​ចូលរួម​ប្រលង១១៦រូប ដែលជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ហើយ​កម្មវិធី​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ ត្រូវបាន​ទស្សនា​ដោយ​មនុស្ស​ប្រមាណ១ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក៕ ប្រភព ann

សេចក្ដីត្រូវរបស់មនុស្ស

ពិ​ត​ម៉ែនហើយ មនុស្ស​យើងតែងតែធ្វើអ្វី​គ្រប់បែបយ៉ាង ដើម្បីខ្លួនរបស់គេទទួល នូវភាពសប្បាយរីករាយក្នុងជីវិត។ ភាពសប្បាយរីករាយ មិនសំដៅលើលុយកាក់ទេ តែស៊ីសងការចុះសម្រុងរវាងគ្នា និងគ្នាទើបធ្វើភាគគីទាំងសងខាងមានភាពសប្បាយរីករាយ។ នេះហើយ ដែលជាមនុស្សយើងត្រូវការ ទោះបីជាយើងចំណាយអស់ជាច្រើន ក៏ដោយក៏យើងសប្បាយនៅក្នុងនោះដែរ។ ម្យ៉ាងទៀតភាពសប្បាយយរីករាយ អាចធ្វើអោយយើងបង្កើន នូវសម្រស់ នឹងអាយុរបស់យើងនៅក្មេងជាងវ័យផងដែរ។

អាងហែលទឹកដែលមានជម្រៅជ្រៅជាងគេក្នុងពិភពលោក


អ្នកហែលទឹកដែលចង់ហែលទៅដល់បាតនៃអាងហែលទឹកមួយនេះ ប្រាកដណាស់នឹងត្រូវមានសួតមួយដែល ពោរពេញដោយខ្យល់ ឫក៏ត្រូវការបំពង់ខ្យល់អុកស៊ីសែនមិនខាន ដោយសារតែអាងមួយនេះវា មានជម្រៅរហូតដល់ ៣៤.៥ ម៉ែត្រ។
Nemo ៣៣ ជាឈ្មោះរបស់អាងទឹកមួយនេះ ដែលវាមានទីតាំងនៅឯប្រទេសប៊ែលស៊ិក ហើយជាអាងហែលទឹកដែល មានជម្រៅជ្រៅជាងគេនៅក្នុងពិភពលោក ដែលមានផ្ទុកទឹក ប្រមាណ ២.៥លាន លីត្រ ជាទឹកធម្មជាតិ ដែលចំរុះចេញពីទឹកក្រោមដី និងរក្សាសីតុណ្ហភាព នៅត្រឹម ៣០អង្សារ។
អាងហែលទឹកមួយនេះ មានសណ្ឋានជាសំនង់ដែលលិចទឹក និងមានបាតរៀបស្មើរ ជាមួយនឹងជម្រៅខុសៗគ្នា។ វាមានបាតរៀបស្មើរចំនួន ២កន្លែង ជាមួយនឹង ជម្រៅ ៥ម៉ែត្រ និង ១០ម៉ែត្រ និង មានរណ្តៅជ្រៅមួយដែលមានជម្រៅ រហូតដល់ ៣៣ម៉ែត្រ។
កន្លែងដែលមានសណ្ឋានដូចជារូងភ្នំក្រោមទឹក មួយនេះ គឺជាកន្លែងដ៏អស្ចារ្យសំរាប់អ្នក ដែលនិយម មុជចូលក្នុងទឹកជ្រៅៗ ទាំងអ្នកដែលគ្មានបទពិសោធន៍ និងអ្នកដែលមានបទពិសោធន៍ស្រាប់។
Nemo ៣៣ ត្រូវបានរចនាឡើងដោយ អ្នកជំនាញខាងជ្រមុជទឹកជនជាតិ ប៊ែលស៊ិក លោក John Beernaerts សំរាប់ជាកន្លែងដែលអាចជ្រមុជទឹកលេង និង សំរាប់វិស័យខ្សែភាពយន្តផងដែរ។



Thursday, August 16, 2012

ការពិសោធន៍សមត្ថភាព

ជាទូទៅ នៅដែលធ្វើការកិច្ចសំភាសន៍អ្វីមួយ គេតែងតែធ្វើការសាកល្បង នូវអ្វីដែលយើងមានដឹង ឬជំនាញអ្វីមួយ។ ម្យ៉ាងទៀងកាលណា ធ្វើការសាកល្បងទៅមាន លទ្ធផលល្អ នោះគេទទួលស្កាល់ យើងជាក់ជាមិនខាន ។ នេះហើយទើបសាលាបចេ្ចកទេស ដុន បូស្កូ ធ្វើការសម្ភាសន៍រួចរាល់ ហើយបានធ្វើការសាកល្បងចំណេះដឹង បន្ថែមទៀត។ ការប្រលងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២ នូវវេលាម៉ោង ៨ពេលព្រឹក ទើបចាប់ផ្ដើមចែកវិញ្ញាសារ សម្រាប់ប្រលង។ មុខវិជ្ជាប្រលង មានដូចជា៖ គណិតវិទ្យា វប្បធម៌ទូទៅ អង់គ្លេស និងរូបគំនូរល្បងប្រាជ្ញា ហើយការប្រលងនេះ មានរយះពេល ៣ម៉ោង គឺចាប់ពីម៉ោង៨ ដល់ ១១កន្លះ ទើបធ្វើការប្រមូល វិញ្ញាសារវិញ។


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons