chanthea

Thursday, January 24, 2013

ការ​​សាកល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី​ កូរ៉េ​ខាងជើង​គ្រោងនិង​ធ្វើ

កាលពី​ថ្ងៃទី​២៤ មករា កូរ៉េ​ខាងជើង​ថ្លែង​​​ថា ខ្លួន​គ្រោង​ធ្វើការ​​សាកល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី​ ព្រ​ម​ទាំង​ធ្វើការ​បាញ់​បង្ហោះ​កាំជ្រួច​ជា​ថ្មី​ ដែល​សំដៅ​ទៅ​រក​​សត្រូវ​​​​ជូរ​ចត់​គឺ​សហ​រដ្ឋអាមេរិក ។​ក្នុងសេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​KCNAគណៈ​កម្មា​ធិការ​ការ​ពារ​ជាតិកូរ៉េខាង​ជើង​ថ្លែងថា ​ក្នុង​ដំណាក់​កាលថ្មី​មួយ​នៃ​ការ​​​​តស៊ូ​ប្រឆាំង​​អាមេរិក ​​កូរ៉េខាង​ជើង​ពុំ​លាក់​បាំង​ឡើយ ពី​ចេតនា​របស់ខ្លួន​បន្ត​បាញ់​បង្ហោះ​​ផ្កាយ​រណប​និងកាំជ្រួច​​បាញ់​​បាន​ឆ្ងាយ​មួយចំនួន​ហើយ​ធ្វើ​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ​ កម្រិត​ខ្ពស់​មួយ​ដែល​សំដៅ​ទៅ​រក​​សហ​រដ្ឋ​អាមេរិក​ ជា​សត្រូវ​ជូរ​ចត់​របស់​ប្រជា​ជន​កូរ៉េ​។សេចក្តី​សម្រេច​ចិត្ត​នេះ បាន​និយាយ​ថា​ក្រុម​ប្រឹក្សា​នេះ «​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​រំលោភ​»​របស់​កូរ៉េ​ខាង​ជើង​លើ​សេចក្តី​សម្រេច​ពី​មុន​ដែល​បាន​ហាម​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ឲ្យ​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​និង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​បន្ថែម​ទៀត​និង​មិន​ឲ្យ​នាំ​ចូល​សម្ភារ និង​បច្ចេក​វិទ្យា​សម្រាប់​កម្មវិធី​ទាំង​នោះ។

Wednesday, January 23, 2013

ចំរៀងរបស់លោកឪពុក បូស្កូ

បិតា គ្រូ មិត្តរបស់យុវជន
   
លោកឪពុកបូស្កូជាពន្លឺ



ពុម្ភអក្សរខ្មែរថ្មី Khmer DonBosco

សម្រាប់ឆ្នាំថ្មីនេះ បានបង្កើតពុម្ភអក្សរខ្មែរថ្មីមួយឈ្មោះថា Khmer DonBosco ហើយនេះជាលើកទីមួយរបស់ខ្ញុំ ដែលបានបង្កើតពុម្ភអក្សរខ្មែរនេះឡើង។

ខ្ញុំចង់ចែករំលែកស្នាដៃដ៏ស្តួចស្តើងមួយនេះទៅដល់បងប្អូនទាំងអស់គ្រាន់បានសាកល្បង
ប្រើប្រាស់តាមតម្រូវការ។ ខ្ញុំគិតថា ពុម្ភអក្សរខ្មែរថ្មីនេះ នឹងអាចក្លាយជាចំណែកមួយក្នុង​ការជួយ​ដល់ការងារផ្សេងៗរបស់បងប្អូនខ្មែរ។

បើពុម្ភអក្សរខ្មែរមួយនេះមានចំណុចខ្វះខាតត្រង់ណានោះ សូមមេត្តាអធ្យាស្រ័យ និងផ្តល់ជាមតិយោបល់ដល់រូបខ្ញុំបាទដើម្បីធ្វើការកែប្រែអោយកាន់តែប្រសើរឡើង។
ដែលបានដកស្រង់ ពីរាមច្បង ហុង វិចិត្រ។
សូមទាញយកនៅទីនេះ

Thursday, January 3, 2013

កូនខ្មែរ ដួង ក្លាយជា ទាហានអាមេរិក

ខ្សែជីវិតរបស់លោក អនុសេនីយឯក សឿត ដួង គឺជាការសិក្សានៅក្នុងភាព ផ្ទុយគ្នាមួយ។ ផ្នែកខ្លះនៃសោកនាដកម្ម និង អព្ភូតហេតុ ត្រូវបានហែក ចេញពីប្រវត្តិសាស្ត្រ ព្រមទាំងការបកស្រាយនានាចំពោះ ក្តីស្រមៃជាជនជាតិអាមេរិកដ៏ស្របច្បាប់ម្នាក់។ លោកអនុសេនីយឯក ដួង ជាមេបញ្ជាការមួយរូប នៅទាហានយាមល្បាតជាតិ រដ្ឋកាលីហ្វរញ៉ា ប្រចាំការនៅកងពលតូចលេខ ៤៩ ក្នុងតំបន់ហ្វ៊ែរហ្វៀល។ លោក បានរត់គេច ខ្លួនចេញពីកម្ពុជា អំឡុងពេលដែលសង្គ្រាមបានកំពុងតែ ហែកហួរប្រទេសនេះ ដើម្បីទៅរស់ នៅក្នុងក្តីស្រម៉ៃជាប្រជាជនអាមេរិក ដោយវាបានក្លាយ ជាការពិតហើយ ប៉ុន្តែមុនវានឹងសម្រេច បានវានោះ លោកនៅមានសុបិនអាក្រក់ផងដែរ អំឡុងពេលដែលលោក ស្ថិតនៅជាកុមារភាព ក្នុងប្រទេសកម្ពុជានោះ។ បើយើងរំលឹកទៅដល់ប្រវត្តិ របស់លោក ដួង គឺលោកកើតនៅឆ្នាំ ១៩៦៩ ក្នុងពេលនៃភាពខ្មៅងងឹត នៃគ្រួសារជាកសិករដ៏ក្រីក្រមួយ នៅកម្ពុជា។ លោកពិតជាអាចរស់ នៅក្នុងភាពជាកសិករក្រីក្រ រហូតដល់ចាស់ដូចកសិករ ក្នុងភូមិដទៃទៀតដែរ ប៉ុន្តែជោគវាសនា បានធ្វើឲ្យលោកផ្លាស់ ប្តូរផែនការទាំងឡាយសម្រាប់ជីវិត។ ភាពវឹកវរ នៅស្រុកកំណើត ដែលជាកន្លែង ប៉ុល ពត ជ្រើសរើសដើម្បីបង្កើនឥទ្ធិពល នៃបដិវត្តន៍របស់ខ្លួន ក្នុងការបង្ហូរឈាមកម្ពុជានោះ បានបង្កឲ្យវ័យ កុមារភាពរបស់ ដួង ស្ថិតនៅក្នុងភាពខ្មៅងងឹតជាទីបំផុត។ លោក ដួង បានប្រាប់ពីអតីតកាល ក្នុងពេលបដិវត្តន៍របស់ ប៉ុល ពត នោះថា “ខ្មុំចងចាំថា ខ្ញុំ ត្រូវតែធ្វើការនៅលើទូកមួយ ដើម្បីស្វែងរកអាហារ ហើយយើងក៏ត្រូវដើរ រើសគួស្រូវ ដែល នូវសេសសល់ ក្រោយការប្រមូលផល នៅវាលស្រែនោះដែរ។”

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons