chanthea

Tuesday, May 29, 2012

វប្បធម៌ទូទៅ

វិញ្ញាសារទី១
១. តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា? កសាងក្នុងសម័យណា? ដោយព្រះរាជាអង្គណាខ្លះ?
២. តើថៃរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំណា? ក្នុងគោលបំណងអ្វី?
៣. តើមគ្គុទេសខ្មែរមានឈ្មោះអ្វី ដែលធ្វើពាក្យបណ្ដឹងទៅតុលាការ អន្ដរជាតិនៅក្រុងឡាអេឲ្យជួយរក ភាពយុត្តិធម៌ ឲ្យខ្មែរពីបញ្ហាដែលទ័ពរបស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល?
៤. តើតុលាការអន្ដរជាតិចេញអោយថៃដកកងទ័ព នឹងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាប់ នៅថ្ងៃ ខែ ឆ្នាំណា?
៥. តើប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីរបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា? នៅប្រទេសណា? ដោយអង្គការអ្វី?
ចំលើយ
១. ប្រាសាទព្រះវិហារត្រូវបានបុព្វបុរសខ្មែរយើង កសាងស្ថាបនាទៅតាមស្ថានភាពទឹកដី ជំរេភ្នំ ចាប់ផ្ដើមពីជើងភ្នំឡើងទៅ តាមជំរាលភ្នំ បន្ដរហូតដល់កំពូលភ្នំ ពីទិសខាជើង ទៅត្បូងដែលមានប្រវែងប្រមាណ ៨០៤ ម៉ែត្រ នឹង ១៣ សង់ទីម៉ែត្រ។
ដែលតាំងនៅលើ ជួរភ្នំដងរែក ត្រង់ព្រំប្រទល់ចុងបំផុតនៃប្រទេសថៃ នឹង កម្ពុជា ។ពីសម័យដើមស្ថិតនៅក្នុងខេត្ត កំពង់ធំ តែបច្ចុប្បន្នស្ថិតនៅ ខេត្ត ព្រះវិហារ នៃភូមិភាគឧត្ដរ នៃប្រទេសយើង។ បើគិតពីខ្ពងរាប ពីជើងទៅត្បូងវិញមានប្រវែង ៤០០ ទៅ ៥០០ ម៉ែត្រ។
កសាងក្នុងសម័យ អង្គរដែលមានកំពស់ ៦២៥ ម៉ែត្រ កសាងដោយព្រះមហាក្សត្រ៣ ជំនាន់ គឺ៖
- កសាងលើកទី១ ដោយ ព្រះបាទយសោវរ័ន្មទី១ ( គ.ស ៨៨៩ ដល់ ៩០០)
- កសាងលើកទី២ ដោយ ព្រះបាទសូរ្យវរ័ន្មទី១( គ.ស ១០០២ ដល់ ១០៥០)
- កសាងលើកទី១ ដោយព្រះបាទសូរ្យវរ័ន្មទី២ (គ.ស ១១១៣ ដល់ ១១៥០)
២. ថៃរំលោភយកប្រាសាទព្រះវិហារខ្មែរឆ្នាំ ១៩៥៤។ ក្នុងគោលបំណងប្លន់យកបេតិកភណ្ឌ នឹងយកទឹកដីខ្មែរ។
៣. មគ្គុទេសខ្មែរមានព្រះនាមថា ព្រះបាទសម្ដេចនរោត្តមសីហនុ ជាអ្នកប្ដឹងទៅតុលាការអន្ដរជាតិនៅទីក្រុង ឡាអេ អោយជួយរកយុត្តិធម៌អោយខ្មែរ ពីបញ្ហាដែលទ័ពថៃចូលកាន់កាប់ប្រាសាទព្រះវិហារខ្មែរទាំងកំរោល។
៤. តុលាការអន្ដរជាតិបញ្ជាអោយឲ្យថៃដកកងទ័ពចេញពីប្រាសាទព្រះវិហារ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ ( នៅទីក្រុង ឡាអេ ប្រទេស ហូឡង់)
៥. ប្រាសាទព្រះវិហារត្រូវបានបញ្ចូលក្នុបញ្ជីរបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្ដដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេស កាណាដា ដោយអង្កការ UNESCO

 ​​​   វប្បធម៌ទូទៅនេះ ដកស្រង់ឡើងសំរាប់អោយសិស្សានុសិស្ស ក៏ដូចជា សិស្សនិសិស្ស ឬប្រជាពលរដ្ឋ
អោយដឹងពី ស្ថានភាពប្រទេសកម្ពុជា។ សូម អរគុណដែលបានតាមដាន WordPress របស់ខ្ញុំ។

Friday, May 25, 2012

បុណ្យព្រះនាងម៉ារីជាទីពំនឹងនៅសាលាដុន បូស្កូខេត្តព្រះសីហនុ

នៅល្ងាចថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០១២ នៅសាលាបច្ចេកទេស ដុន បូស្កូ ខេតព្រះសីហនុ មានធ្វើពិធីអភាជបូជា នៅក្នុងវិហារដែលមាន លោកឪពុក ចន វ៉ីសស័រ ជាអធិការសាលាបច្ចេកទេស​ ដុន បូស្កូ លោកឪពុក យូជីន ជានាយកសាលាលោកឪពុក មកពីព្រះវិហារសេតេ។ ជាពិសេសនោះលោកអភិបាលព្រះសហគមន៍​ភ្នំពេញ​ ហើយគ្រិស្ដបរិស័ទ្ធ ដែលមកពីព្រះវិហារផ្សេងៗ​ផងដែរ។ បន្ទាប់ពី​ ពិធីក្នុងព្រះវិហារបា​នបញ្ចប់ម៉ោង 7:45នាទី ក៏បានចាប់ផ្ដើមដង្ហែរព្រះនាងម៉ារី ពីព្រះវិហារទៅកាន់ សាលាប្រជុំ។ ក្នុងពេលដង្ហែរព្រះនាងក៏មានការច្រៀងសរសើរ និងការបួងសួង ទៅដល់ព្រះនាងអោយជួយ។ កម្មវិធីបញ្ចប់ពេល ដាក់ដំកល់ព្រះនាងក៏មាន ការដុតសំបុត្រ ដែលបានសរសេរបួងសួងទៅដល់ព្រះនាងផង។កម្មវិធីបញ្ចប់ពេល ដាក់ដំកល់ព្រះនាងក៏មាន ការដុតសំបុត្រ ដែលបានសរសេរបួងសួងទៅដល់ព្រះនាងផង។






Saturday, May 5, 2012

Walmart លក់ iPhone 4 និង iPhone 4S បញ្ចុះតម្លៃ

យោងព័ត៌មានពីគេហទំព័រ Cult Of Mac បានឲ្យដឹងថា ក្រុមហ៊ុន Walmart ដែលជាទីផ្សារលក់ទូរស័ព្ទ តាមអនឡាញមួយ បានទម្លាក់តម្លៃទូរស័ព្ទ iPhone 4 និង iPhone 4S ដែលមាន លក់នៅក្រុមហ៊ុន AT&T ។ ការបញ្ចុះតម្លៃនេះ មិនមានហេតុផលអ្វីនោះទេ។ សម្រាប់តម្លៃលក់ទូរស័ព្ទស្មាតហ្វូន iPhone 4 ម៉ូដែល8GB មានលក់នៅក្រុមហ៊ុន AT&T បានបញ្ចុះតម្លៃពី ៣៤ដុល្លារទៅ ៨៨ដុល្លារ ហើយ iPhone 4S ម៉ូដែល16GB ឥឡូវនេះ កំពុងបញ្ចុះតម្លៃ ១១៤ដុល្លារ ។
Photo by Looking Todayចំពោះការបញ្ចុះតម្លៃនេះ គឺសម្រាប់ទូរស័ព្ទ ដែលដាក់លក់នៅក្រុមហ៊ុន AT&T ហើយបើ ក្រុមហ៊ុននេះ ធ្វើការកែប្រែប៉ុណ្ណានោះ យើងត្រូវរង ចាំមើលតទៅទៀត។ ប៉ុន្តែគួរឲ្យសោកស្តាយ សម្រាប់ក្រុមហ៊ុន Verizon និង Sprint មិនមានការបញ្ចុះតម្លៃនេះទេ។
ក្រុមហ៊ុន Walmart បានរំលឹកថា iPhone 4បានបញ្ចុះតម្លៃមុនថ្ងៃប្រកាសបង្ហាញ ទូរស័ព្ទ iPhone 4S កាលពីខែតុលាឆ្នាំ២០១១មកម្លេះ។ តាមរបាយការណ៍នេះ បានឲ្យដឹងទៀតថា iPhone ជំនាន់ថ្មីរបស់Apple អាចនឹងបង្ហាញខ្លួនក្នុងខែមិថុនា ឆ្នាំ២០១២នេះហើយ៕

បោះបង់ការសម្តែង នៅក្រៅប្រទេស ស្រវាថតរឿងឲ្យថៃ របស់ សារាយ សក្ខណា

កញ្ញា សារាយ សក្ខណា តារាសម្តែងដែលមាន សម្បុរស្រអែម រាងខ្ពស់ស្រឡះ បានបង្ហើបប្រាប់ថា នាងបានលុបចោល គម្រោងចេញទៅសម្តែង នៅក្រៅប្រទេសទាំងអស់ ដោយប្តូរមកចុះកុងត្រា ថតរឿងឲ្យប្រទេសថៃវិញ។ កញ្ញាបាននិយាយប្រាប់ Looking Today នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ តារាម៉ូដែល ញញឹមប្រកបដោយមន្តស្នេហ៍ សារាយ សក្ខណា បានឲ្យដឹងថា ពេលនេះនាងបាន ចុះកុងត្រា ថតរឿងថ្មីមួយទៀត ឲ្យខាងប្រទេសថៃ ដោយក្នុងនោះ គឺតម្រូវឲ្យនាងចេញទៅថតនៅប្រទេសថៃ ជាមួយតារាខ្មែរ មួយចំនួនទៀត តែនាងក៏មិនទាន់ដឹងថា ត្រូវចាប់ផ្តើមថតនៅពេលណាច្បាស់ទេ ព្រោះដំបូងគេថា ចាប់ផ្តើមថ្ងៃទី៩ ខែឧសភា តែត្រូវបានពន្យារពេលបន្តិច ដោយសារតែរៀបចំមិនទាន់ ហើយនាងក៏មិនទាន់ដឹងថា ត្រូវចេញទៅថតនៅថ្ងៃណាច្បាស់ដែរ តែមិនផុតពីខែនេះនោះទេ។
តារាស្រីដែលកំពុងតែ ទទួលបានការគាំទ្រ និងជាទីចាប់អារម្មណ៍ របស់មហាជនទាំងក្នុង និងក្រៅប្រទេស កញ្ញា លក្ខណា បានប្រាប់ទៀតថា «ដោយសារតែជាប់កុងត្រា ថតរឿងថ្មីៗនេះខ្ញុំ បានលុបចោលគម្រោង ទៅក្រៅប្រទេសដូចជា អូស្ត្រាលី ជប៉ុន ញូវហ្ស៊េឡេន ជាដើម ដោយសារតែខ្ញុំ មានភាពមមាញឹកជាមួយ ការសម្រុកបញ្ចប់រឿង ឲ្យស្ថានីយទូរទស្សន៍អាស៊ី-អាគ្នេយ៍ផង និងគម្រោងថតរឿងថ្មីនេះផង»។
សារាយ សក្ខណា បានប្រាប់ទៀតថា នេះជាលើកទីមួយហើយ ដែលនាងមានឱកាសបាន ថតរឿងជាមួយតួថៃ ហើយនាងក៏សង្ឈឹមថា តាមរយៈការថតរឿងនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះ ក៏ដូចជាប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រ ក៏ដូចជាមានភាពលេចធ្លោ ជាងមុនថែមទៀត៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons