chanthea

Saturday, May 5, 2012

បោះបង់ការសម្តែង នៅក្រៅប្រទេស ស្រវាថតរឿងឲ្យថៃ របស់ សារាយ សក្ខណា

កញ្ញា សារាយ សក្ខណា តារាសម្តែងដែលមាន សម្បុរស្រអែម រាងខ្ពស់ស្រឡះ បានបង្ហើបប្រាប់ថា នាងបានលុបចោល គម្រោងចេញទៅសម្តែង នៅក្រៅប្រទេសទាំងអស់ ដោយប្តូរមកចុះកុងត្រា ថតរឿងឲ្យប្រទេសថៃវិញ។ កញ្ញាបាននិយាយប្រាប់ Looking Today នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ តារាម៉ូដែល ញញឹមប្រកបដោយមន្តស្នេហ៍ សារាយ សក្ខណា បានឲ្យដឹងថា ពេលនេះនាងបាន ចុះកុងត្រា ថតរឿងថ្មីមួយទៀត ឲ្យខាងប្រទេសថៃ ដោយក្នុងនោះ គឺតម្រូវឲ្យនាងចេញទៅថតនៅប្រទេសថៃ ជាមួយតារាខ្មែរ មួយចំនួនទៀត តែនាងក៏មិនទាន់ដឹងថា ត្រូវចាប់ផ្តើមថតនៅពេលណាច្បាស់ទេ ព្រោះដំបូងគេថា ចាប់ផ្តើមថ្ងៃទី៩ ខែឧសភា តែត្រូវបានពន្យារពេលបន្តិច ដោយសារតែរៀបចំមិនទាន់ ហើយនាងក៏មិនទាន់ដឹងថា ត្រូវចេញទៅថតនៅថ្ងៃណាច្បាស់ដែរ តែមិនផុតពីខែនេះនោះទេ។
តារាស្រីដែលកំពុងតែ ទទួលបានការគាំទ្រ និងជាទីចាប់អារម្មណ៍ របស់មហាជនទាំងក្នុង និងក្រៅប្រទេស កញ្ញា លក្ខណា បានប្រាប់ទៀតថា «ដោយសារតែជាប់កុងត្រា ថតរឿងថ្មីៗនេះខ្ញុំ បានលុបចោលគម្រោង ទៅក្រៅប្រទេសដូចជា អូស្ត្រាលី ជប៉ុន ញូវហ្ស៊េឡេន ជាដើម ដោយសារតែខ្ញុំ មានភាពមមាញឹកជាមួយ ការសម្រុកបញ្ចប់រឿង ឲ្យស្ថានីយទូរទស្សន៍អាស៊ី-អាគ្នេយ៍ផង និងគម្រោងថតរឿងថ្មីនេះផង»។
សារាយ សក្ខណា បានប្រាប់ទៀតថា នេះជាលើកទីមួយហើយ ដែលនាងមានឱកាសបាន ថតរឿងជាមួយតួថៃ ហើយនាងក៏សង្ឈឹមថា តាមរយៈការថតរឿងនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះ ក៏ដូចជាប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រ ក៏ដូចជាមានភាពលេចធ្លោ ជាងមុនថែមទៀត៕

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons