chanthea

Thursday, March 29, 2012

ការបង្ហាញខ្លូន របស់ទូរស័ព្ទ Samsung Galaxy Beam នៅពេលឆាប់ៗនេះ

ក្រុមហ៊ុនទូរស័ព្ទ Samsung បានបង្កើតទូរស័ព្ទ មួយឈ្មោះ ទូរស័ព្ទ Samsung Galaxy Beam ដែលត្រូវបានគេ ប្រកាស បង្ហាញខ្លួននៅក្នុងឆ្នាំ ២០១២នេះ ដែលបានសមាជទូរស័ព្ទលើពិភពលោក ដែលប្រព្រឹត្តិឡើង នៅខែកុម្ភះ ថ្មីៗកន្លងទៅនេះ។

ទូរស័ព្ទ Samsung Galaxy Beam ដែលមានលក្ខណៈពិសេសជាច្រើន ដោយវាមានភ្ជាប់រូបភាព ដែលមានក្នុង ទូរស័ព្ទនេះ សំរាប់បញ្ចាំងស្លាយលើក្ដារខៀន រឺក៏ នៅលើក្រណាត់ស ក្នុងទំហំ៥០​ អ៊ីញ ហើយរូបភាពរបស់វា អាចមានពន្លឺខ្លាំង ដូចពន្លឺធម្មជាតិ។ ទូរស័ព្ទមួយប្រភេទនេះ មានកំរាស់ ១២,៥ មីលីម៉ែត្រ ហើយ​មានទម្ងន់ ១៤៥ ក្រាម ហើយមួយទៀត មានរូបរាង ស្រោបដោយសារធាតុប្លាស្ទិច ជាពិសេស។
នៅពេលនេះ ទូរស័ព្ទ Galaxy Beam ពីក្រុមហ៊ុន Clove ក្នុងតម្លៃ ៤៥០ ផោន ស្មើរនឹង ៧១៥,៨៦ដុល្លារ ដែលវាជាតម្លៃសមរម្យមួយ សម្រាប់ទូរស័ព្ទ Smart Phone ហើយសម្រាប់កាលបរិច្ឆេទវិញ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងចេញនៅអំឡុងខែមេសាថ្មីៗនេះហើយ។

ទូរស័ព្ទ Samsung Galaxy Beam ជាប្រភេទទូរស័ព្ទ touch-screen មានអេក្រង់ទំហំ ៤អ៊ីញ មានអង្គគណនាប្រភេទ dual-core ល្បឿន1 Ghz មានRAM ទំហំ 6GB ដែលចាំបាច់ ក្នុងការទ្រទ្រង់ប្រព័ន្ឋការពារទំនើបៗ ជាមួយគ្នានេះវាមានអង្គចងចាំទំហំ 8GB និងមានកាមេរ៉ាទំហំ ៥ម៉េហ្គាភិចសេល។






Wednesday, March 28, 2012

ការបង្ហាញខ្លួន លើកទី១នៅចិន របស់ទូរស័ព្ទ Nokia ដោយបំពាក់ប្រព័ន្ធ CDMA Windows


រាល់ថ្ងៃនេះ ក្រុមហ៊ុនNokia បានធ្វើការបង្កើតនៅទូរស័ព្ទអោយដំណើរការ ដោយប្រព័ន្ធ Windows Phone CDMA នៅចិនមុនគេបង្អស់។ ទូរស័ព្ទស៊េរី Nokia Lumia 800C គឺជាទូរស័ព្ទមួយ ដែលតំឡើង វើហ្សិន ពីទូរស័ព្ទសេរី Nokia Lumia 800 ។​ វានឹងបង្ហាញខ្លួន ព្រមជាមួយនឹងទូរស័ព្ទ Lumia 610C ដែលត្រូវបានគេដាក់ឈ្មោះថា ជាប្រភេទ​ទូរស័ព្ទ Nokia’s WP ដែលមនុស្ស​នៅលើពិភពលោក ពេញនិយមប្រើប្រាស់ច្រើនណាស់។
ទូរស័ព្ទស៊េរី​ Nokia Lumia 800C​ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ Telecom’s 3G Network។ ទូរស័ព្ទប្រភេទនេះ បំពាក់ជាមួយប្រព័ន្ធ CDMA  វាអាចនឹងបង្ហាញខ្លួននៅ ខែមេសា នៅក្នុងហាងលក់់ទូរស័ព្ទរបស់ ក្រុមហ៊ុនNokia
រីឯទូរស័ព្ទស៊េរី Nokia Lumia 610Cនេះ ដែលមានRAM ទំហំ 256MB ហើយវាពុំទាន់បានបញ្ជាក់ ពីពេលវេលា ច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសង្ឃឹមថា នឹងបង្ហាញខ្លូន នៅឆ្នាំ២០១២ ថ្មីៗនេះហើយ។







Tuesday, March 27, 2012

នៅពាក់កណ្តាល ខែតុលា ខាងមុខនេះ iPhone 5 នឹងបង្ហាញខ្លួន

iPhone 5 គឺជាទូរស័ព្ទដែលមាន មនុស្សនៅលើពិភពលោក ពេញនិយមជាងគេ  ហើយទូរស័ព្ទ iPhone 5ដែលត្រូវបានគេរំពឹងគិតថា​ នឹងមានការបង្ហាញខ្លួន នៅឆ្នាំ២០១២ថ្មីៗនេះ។នេះបើយោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា iPhone 5នឹងមានវត្តមានលើទីផ្សារ នៅពាក់កណ្ដាលខែតុលានេះ។
ដោយយោងទៅតាមប្រភពខាងលើ បានឲ្យដឹងថា iPhone ស៊េរីថ្មីនេះ បំពាក់មក ជាមួយអេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTEដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញ ប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Appleបានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជាmicro-SIM ក្នុងឆ្នាំ២០១០។ ចំពោះកាមេរ៉ាវិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ម៉ូដែល 16GB / 32GB 

Monday, March 26, 2012

អង្គការអន្តរជាតិ4ជួបប្រជុំគ្នានៅក្រុងសេអ៊ូល ដែលមានមេដឹកនាំរបស់ប្រទេសចំនួន53

នៅកូរ៉េខាងត្បូង ក្រុងសេអ៊ូល បានធ្វើការបើកកិច្ចប្រជុំ ស្ដីអំពីសន្តិសុខនុយក្លេអ៊ែរ​ ដែលមានរយះពេលចំនួន២ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៦ មីនា ទៅ នោះក៏មាន មេដឹកនាំរបស់ប្រទេសចំនួន ៥៣ នឹងអង្គការអន្ដរជាតិ ៤ដើម្បីធ្វើការជូបជុំជាអន្ដរជាតិដ៏ធំ។
មានប្រមុខរដ្ឋចំនួន៣៩រូបក្នុងចំនោម មេដឹកនាំរបស់ប្រទេសចំនួន ៥៣ ហើយមានមេដឹកនាំរបស់អង្គការអ​ន្ដរជាតិ ដើម្បីធ្វើកិច្ចប្រជុំ ដែលស្ដីអំពីសន្ដិសុខនុយក្លេអ៊ែរ។ ខណះពេលនោះក៏ ប្រធានាធិបដីកូរ៉េខាងត្បូង លោកលីម្យុងបាក់  ត្រូវជូបពិភាក្សាជាមួយ មេដឹកនាំពិភពលោកចំនួន២៧រូប ក្នុងចំនោមនោះក៏​ មានប្រធានាធិបតីអាមេរិច លោក បារ៉ាក់អូបាម៉ា  ប្រធានាធិបតីចិន លោក ហ៊ូជីនតាវ ប្រធានាធិបតីរុស្ស៊ី លោក ឌីមីឌ្រី ម៉េដវេដេវ នឹងអគ្គលេខាធិការ អ​..ប លោក បានគីមូន
​​កិច្ច​​ប្រជុំ​​​​​២​​ឆ្នាំ​​ម្តង​​​​នេះ រៀបចំ​​​​ធ្វើ​ដោយ​​​​លោក​​អូបាម៉ា ​លើក​ដំបូង​​នៅ​​ក្រុង​វ៉ាស៊ីន​តោន​ ​​​កាលពី​​២ឆ្នាំ​​មុន​ សំដៅ​​​ស្វែង​​រក​​សកម្ម​​​ភាព​​កាន់​តែ​ពិសេសដើម្បី​​រារាំង​កុំ​ឱ្យ​​វត្ថុធាតុ​​នុយ​ក្លេអ៊ែរ​​ធ្លាក់​​ក្នុង​​ដៃ​បណ្តា​ក្រុម​ភេរវករ ។​ អ្នក​កាសែត​​ជាង​៣.៧០០​​នាក់ ​​មកពី​​​​​ពិភព​​​​​​លោក​ទាំងមូល​​​បានមក​​ប្រមូល​ផ្តុំ​​​​គ្នា​នៅ​​ឯមជ្ឈ​មណ្ឌល​​​​សារព័ត៌​មាន​​​​ស្ថិត​​នៅ​ជិត​បន្ទប់​​សន្និសីទ​​ ​នៃមជ្ឈមណ្ឌល​​​ពិព័រណ៍​ COEX ​ជា​កន្លែង​​​​​​​ធ្វើ​កិច្ចប្រជុំ​​​កំពូល​​នោះ ៕

Friday, March 23, 2012

កើតឡើងនៅស៊ីរី ដោយសារប៉ះទង្គិច

ពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ កឺមានការប៉ះទង្គិចគ្នា យ៉ាងសាហាវ បានកើតឡើងមកម្ល៉េះ ហើយ ប្រជាពលរដ្ឋ ដែលកំពុងរត់គេច​ នឹងភៀសខ្លួន ចេញពីប្រទេសស៊ីរី ដែលបានស្លាប់ នៅក្នុងការវាយ ប្រហារនោះដែរ។
ព័ត៌មានផ្សេងៗ បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមីនា  ថា ការវាយ ប្រហារនេះ បានធ្វើទាហានរដ្ឋាភិបាលស៊ីរី ទៅលើក្រុងមួយចំនួន ស្របពេលដែលក្រុម ប្រយុទ្ធរបស់ពួកប្រឆាំងរដ្ឋាភិបាល បានវាយឆ្មក់ប៉ុស្តិ៍យោធា ក្នុងខេត្តមួយចំនួនទៀត ព្រមទាំងបានប្រកាស ផងដែរថា ក្រុមរបស់គេនឹងវាយប្រហារ ព័ទ្ធជុំវិញទីក្រុងដាម៉ាស្កូស ដោយមិនព្រមបញ្ឈប់នោះទេ។
គួរបញ្ជាក់ផងដែរថា រថយន្តក្រុងដែលមានស្ត្រី និង កុមារជិះនៅលើនោះផង ត្រូវបានគេបាញ់ប្រហារជិតក្រុង ស៊ឺមីន ភាពាយ័ព្យនៃខេត្ត អ៊ីដលីប កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដែល បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។ នេះបើតាមការបញ្ជាក់ព័ត៌មានពីក្រុមអ្នកអង្កេត ការណ៍សិទ្ធិមនុស្ស ប្រចាំនៅប្រទេសស៊ីរី។
លោក មីឡាដ ហ្វាដល៍ សកម្មជនមកពីក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីបានផ្តល់បទសំភាសន៍ឲ្យ ទីភ្នាក់ងារព័ត៌មាន AFP នៅទីក្រុង ប៊ឺរ៉ូត ថា ជនស៊ីវិលដែលបានស្លាប់ទាំងនោះ ពួកគេបាន កំពុងតែធ្វើដំណើរភៀសខ្លួន ចេញពី ប្រទេស ស៊ីរី ទៅប្រទេសទួរគី៕







Wednesday, March 21, 2012

ការកែច្នែថ្មី Android 4.0.5 នឹងមាននៅលើGalaxy Nexus


ថ្មីៗ កន្លងទៅនេះ ប្រភពព័ត៌មានបានទទួលដំណឹងថា ការUpdate ប្រព័ន្ធ Android សេរីថ្មី នៅក្នុងខែកុម្ភះ នេះបើតាមនិយាយតៗមួយចំនួនបានលើកឡើងថា វានឹងមកដល់ នៅក្នុងអំឡុងខែ មិនា ហើយរឿងនោះត្រូវពន្យាពេល នៅពេលនេះ ដំណឹងUpdate នេះនឹងរំពឹងមកដល់នៅខែ មេសា វិញ។
ចំពោះការUpdateនេះ នឹងធ្វើការដោះសា្រយ គឺ ធ្វើដំណើរការកម្មវិធីAudio បានល្អសារជាថ្មី នឹងដំណើរការកម្មវិធីនានា ដែលមិនដែលមានពីមុន ឡើងវិញ។ នៅក្នុងកម្មវិធី​GSM Galaxy Nexus នេះបើយោងតាមប្រភពព័ត៌មាន បានអោយដឹងទៀតថា ការUpdate នេះហើយ អាចនឹងមានទូទាំងពិភពលោក ។
គួរបញ្ជាក់បានថា ការUpdate មានប្រព័ន្ធប្រតិបត្តិការ Android 4.0.5សំរាប់Galaxy Nexus អាចនឹងមានតែមួយ ។

Saturday, March 17, 2012

ការគ្រោះថ្នាក់ចរាចរ ដោយម៉ូតូបុកឡាន រងរបួស២នាក់

មានគ្រោះថ្នាក់ចរាចរដ៏គួរ ឱ្យរន្ធត់មួយ បានកើតឡើងធ្ចើឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែតជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត មូលហេតុមកពីស្ថានភាពផ្លូវកោងម៉ូតូបើកលឿនពេក ជ្រុលទៅបុកជាមួយរថយន្តយ៉ាងពេញខ្លាំង កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២វេលាម៉ោង ១៣ និង១០នាទីនៅក្នុង ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាលស្ថិត នៅបណ្ដោយផ្លូវជាតិលេខ២១ ។
បើយោងទៅតាម ពីនគរបាលចរាចរស្រុកស្អាង បានឱ្យដឹងថា នៅមុនពេកកើតហេតុលោក ម៉ន ចាន់ថន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាកសិករជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១១ គ្មាន ស្លាកលេខ ឌុបលោក ជុន គ្រី អាយុ ៥២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ដែល ផ្លូវមានស្ថានភាពកោងខ្លាំងនោះ ជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទតួរីស១២កៅអី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ញ.៤០៧០.ភព២ ដែលបានធ្វើដំណើរបញ្រ្ចាសទិស គ្នាបុកគ្នាដែលបណ្តាលឲ្យម៉ូតូ និង មនុស្សខ្ទាតចេញពីគ្នា ទាំងពីរនាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមផងដែរ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា លោក ម៉ន ចាន់ថន ដែលជាអ្នកបើកបរម៉ូតូ គាត់រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល រីឯលោក ជុន គ្រីដែលជាអ្នករួមដំណើរនោះ រស់នៅភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលអ្នកដំណើរនៅក្នុងរថយន្តតួរីសម្នាក់ រង របួសផងដែរ ព្រោះកញ្ចក់រថយន្តខ្ទាតត្រូវ។ រីឯបុរសជាអ្នកបើកបររថយន្តក្រោយពេលកើតហេតុ បាន គេចខ្លួនបាត់។
តែទោះជាយ៉ាងណាទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ទូរស័ព្ទ Samsung SIII អាចនឹងចេញលក់នៅចុងឆ្នាំ២០១២

ទូរស័ព្ទ Samsung SIIជាប្រភេទទូរស័ព្ទស្មាតហ្វូនមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីរសំណាក់គ្រប់អតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំមើលថា តើ Samsungនឹងបង្កើតទូរស័ព្ទ អ្វីបន្តទៀត។ នៅពេលនេះដែល គេឃើញមាន Samsungបានបង្កើតនូវស៊េរីទូរស័ព្ទមួយប្រភេទទៀត គឺ Samsung Galaxy S III ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ចេញព័ត៌មានផ្លូវការណាមួយទាក់ទងនឹងទូរស័ព្ទ នេះនៅឡើយទេ។ ដូចនេះខាងក្រោមនេះ គឺជាព័ត៌មានទាក់ទង់នឹងទូរស័ព្ទ Samsung Galaxy SIII ដែលសារ ព័ត៌មាន Phonearena ធ្វើការស្រាវជ្រាវ៖

ការធ្វើម៉ូតរបស់ ទូរស័ព្ទ Samsung Galaxy SIII ដោយ ធ្វើការរចនាម៉ូតឡើង បន្ថែមនូវចំណុចល្អៗលើស Galaxy SII។ ទូរស័ព្ទ Samsung Galaxy SIII បានបំពាក់នូវសារធាតុមានគុណភាពខ្ពស់ ដោយរូបរាងរបស់វាស្រោបដោយសារធាតុសេរ៉ាមីក ហើយវាប្រហែលជាមានទំហំធំ ជាងមុនបន្តិច ដោយសារតែ បច្ចេកវិទ្យាបង្ហាញរូបភាពលើអេក្រង់របស់វាធំជាងមុន ហើយសម្រាប់រូបភាពដែលបានបង្ហាញដល់មិត្តអ្នកអាននេះ មិនមែនជារូបភាពពិតនោះទេ ដោយ សារថាខាងក្រុមហ៊ុនមិនទាន់ឲ្យយើងបង្ហាញរូបភាពពិតរបស់ទូរ័ព្ទ Samsung Galaxy SIII នោះទេ។

នៅផ្នែកខាងក្នុងទូរស័ព្ទនេះ មានបំពាក់ទៅដោយ processor ប្រភេទ quad-core ស៊េរីថ្មី ប្រហែលជាExynos ថ្មី ហើយ ចំណែកឯ ល្បឿនរបស់វាវិញ ត្រូវបានគេរំពឹងថា ចាប់ពីចន្លោះ 1.5 ទៅ 1.8 GHz

អង្គចងចាំរបស់ទូរស័ព្ទយើងឃើញថា វាមាន RAM ទំហំ 2GB និងអង្គចងចាំប្រហែលជា16 ឬក៏ 32 GB

អេក្រងរបស់វាមានទំហំប្រហែលជា ៤,៥ ទៅ៤,៨ អ៊ីញ ប្រភេទ Super AMOLED HD អាចបង្ហាញ រូបភាពក្នុងកម្រិត 720x1280ភិកសែល ហើយប្រសិនបើវាមានអេក្រង ទំហំ ,អ៊ីញ ទំហំរបស់វានឹង ធំជាងGalaxy S II

ប្រភេទកាំមេ់រ៉ា ខាងខ្នងទំហំ ១២ម៉េហ្គាភិកសែលជាមួយ LEDឬក៏ dual-LED flash អាចថត វីដេអូបានក្នុង កម្រិត 1080p

ការភ្ជាប់បច្ចេកវិទ្យាៈ ទូរស័ព្ទ មានភ្ជាប់បច្ចេកវិទ្យា2G, 3G និង 4Gដំណើរការរបស់វា នឹងមានល្បឿនតាម 4Gឆ្លងកាត់តាមបណ្តាញ HSPA+ និងដំណើរការ ដោយប្រព័ន្ឋ ប្រតិបត្តិការ Android 4 Ice Cream Sandwich
 បើយោងទៅតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទSamsung Galaxy SIII អាចនឹងបង្ហាញខ្លួន នៅក្នុងចុងឆ្នាំ ឆ្នាំ២០១២នេះ៕

Friday, March 16, 2012

គុណសម្បត្តិរបស់រំដេង

រំដេង មានជាតិប្រេងក្រអូប រួមមាន Metht1 Cinnamate48% , Cincol 2ទៅ 30% ។ រំដេង ដែលបានចម្រាញ់ជាប្រេងពីរំដេង មានសមត្ថភាក្នុងការបណ្ដេញខ្យល់ប្រឆាំងនិង បាក់តេរី និងមេរោគផ្សិតផ្សេងៗ។
ម្យ៉ាងវិញទៀត សំរាប់ដាក់ក្នុងការចំអិនជាអាហារ ជាប្រចាំថ្ងៃ មានដូចជា៖ ស៊ុបសាច់គោ ស្លរម្ជូរសាច់គោ ជាដើម ។




Thursday, March 15, 2012

ស្ពៃក្ដោបជួយការពារជំងឺមហារីកសុដន់

ជម្ងឺមហារីកសុដន់  ជាជម្ងឺយ៉ាងសាហាវរបស់ស្ដ្រី។ ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សា​ ស្រាវជ្រាវពីបញ្ហានេះ ហើយអះអាងថា ការទទួលទានស្ពៃក្ដោបច្រើន ពី​ ១៤ ទៅ១៥ គីឡូក្រាម ដែលពួកស្រ្ដីបានទទួលទានក្នុងមួយឆ្នាំ។ រកឃើញថា ការទទួលទានអាហារអាមេរិច ក៏មានមហារីកសុដន់ច្រើនដូចគ្នា។ ដូច្នេះគេសន្និដ្ឋាន​បានថា ការទទួលទានស្ពៃក្ដោបច្រើនៗ អាចជួយឲ្យស្ត្រីជៀសផុតពីជំងឺមហារីកសុដន់ ប៉ុន្ដែត្រូវតែស្ពៃស្រស់ៗ ឆៅៗនិងគ្មានជាតិគីមីលាយឡំ។



Tuesday, March 13, 2012

បញ្ហានៅពេលកើតជំងឺធាត់

នៅពេល មនុស្សយើងមិនថា បុរស ឬ ស្ត្រី​​ បើសិនមានជំងឺធាត់ខ្លាំងពេក គូរសម្រកទម្ងន់ខ្លះ ព្រោះជំងឺធាត់ ជាហេតុធ្នើឲ្យកើតជម្ងឺ មហារីកដោយសារ ជាតិខ្លាញ់នៅក្នុងខ្លូនច្រើនពេក ដែលបង្ករមហារីក ដូចជា៖ ​មហារីកពោះវៀន  និង មហារីកសុដន់ជាដើម។​ សូមលោកអ្នក កុំទទួលទានទៅ តាមចំណង់ពេក។

Monday, March 12, 2012

ក្រុមហ៊ុន Foxconn គ្រោងផលិត iPad ថ្មី ជាង iPhone 4S

នៅ ថ្មីៗ  ទទួលការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ipad ព្រោះថា ក្រុមហ៊ុន apple មានបំពាក់ បច្ចេកវិទ្យាអេក្រង់ Retina display មាន processor ប្រភេទ A5X ជាមួយ នឹង quad-core graphics មានកាមេរាជាប្រភេទ iSight ដែលជាកាមេរ៉ា ថតរូបភាពល្អ និងមានឈីប LTE ទាំងអស់នេះ រួមបញ្ចូលគ្នា បង្កើតបានជា Tablet ល្អបំផុត ក្នុងពេលបច្ចុប្បន្ននេះ។អស់នេះ គឺជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន apple ផលិតផលគ្រឿងElectronic Foxconn ធ្វើការងារយ៉ាងខ្លាំង ក្នុងការបង្កើត iPad ថ្មីមែនទេ? ជាការប្រាកដណាស់ បុគ្គលិកដែលកំពុងតែធ្វើការលើ iPad ស៊េរីថ្មី បុគ្កលភាគច្រើន បានគិតថា ការផលិត iPad គឺជាការងារងាយស្រួល ជាងការផលិត iPhone4s។
លោក Li Qi នៅដើមឆ្នាំ២០១២ នេះ ក្រុមហ៊ុន Foxconn បានចាប់ផ្តើមផលិតiPad ថ្មី ដោយកំណត់យក ក្នុងរយៈពេល ១០ម៉ោង អាចផលិតបានរហូតដល់ ១០០០ គ្រឿង ប៉ុន្តែបន្ទាប់ពីចូលឆ្នាំចិនរួចមក ក្រុមហ៊ុនបានបង្កើនការផលិតបន្ថែមទៀត ដោយចាប់ពីថ្ងៃ២៣ដល់ ២៨ខែមករា ការផលិតកើនឡើង ក្នុងរយៈពេល ១ម៉ោងផលិតបាន១៥០គ្រឿង។ លោកបាន​ បន្ថែមទៀតថា បុគ្គលិកបំរើការងារ នៅក្នុងក្រុមហ៊ុន Foxconn បាននិយាយថា លោកបានចូលរួម ធ្វើការងារក្នុងការផលិត iPad 2, iPhone4s ហើយឥលូវនេះ លោកចាប់ផ្តើមផលិត iPad  ស៊េរិថ្មីមួយទៀត
គួរបញ្ជាក់ថា ចំពោះដំណើរការនៃការផលិត iPad ថ្មីនេះ គឺមានតាមផ្នែកផ្សេងៗគ្នា រួចហើយទើបចុងក្រោយគេ យកមកផ្គុំគ្នា ហើយក្នុងអំឡុងពេលធ្វើការ បុគ្គលិកនីមួយៗ មិនអនុញ្ញាតិឲ្យជជែក ជាមួយគ្នានោះទេ ព្រោះខ្លាចខកខាត ពេលវេលានឹង ការផលិត។
Photo by DAP-News

Friday, March 9, 2012

ចំនុច ៦ ដែលត្រូវធ្វើនៅពេលមានផ្ទៃពោះ

១ មិនគួរពិសារគ្រឿងក្នុង និងថ្លើមសត្វ ច្រើនពេកព្រោះអាចកើតពិស​ ដោយសារវីតាមីនA បន្សំទុកគ ច្រើនពេក។
២ មិនគួរពិសារសាច់មាន់  ឬស៊ុតមាន់ ទា ដែលមិនសូវល្អ ព្រោះបាក់តេរី ​​សាល់ម៉ូនេលឡា អាចធ្វើអោយរលូត​កូន ឬ​សម្រាលកូនមុនកំណត់។
៣ លាងបន្លែ និង​ផ្លែឈើអោយបានស្អាត មុនពេលបរិភោគ ដើម្បីកំចាត់មេរោគ និងសារធាតុគីមី ប្រឡាក់ប្រឡូសលាយឡំ។
៤ មិនគួរពិសារគ្រឿងស្រវឹង ព្រោះធ្វើអោយខុសប្រក្រតីដល់កូន(ទារក) នៅក្នុងផ្ទៃ ពេលកើតមក​ រៀនសូត្រ ចេះចាំមិនបានល្អ។
៥ មិនគួរពិសារភេសជ្ជៈ ដែលមានជាតិហ្គាស ព្រោះប្រឈមមុខនឹង ការរលូត ឬ​សម្រាលកូនមុនកំណត់។
៦  ចៀងវាងផលិតផលទឹកគោដោះ ដែលមិនបានឆ្លងកាត់សម្លាប់មេរោគ ព្រោះអាចមានមេរោគ។

Tuesday, March 6, 2012

ការចេញម៉ូដែលថ្មីពីក្រុមហ៊ុនComputer

Toshiba បានរចនាcomputerប្រភេទថ្មីមួយដែលមានឈ្មោះថាportege M930ដែលជាកុំព្យូទ័រ
យួរដៃថ្មីមួយទៀតរបស់Toshiba ដែលមានលក្ខណះដូចគំរូEee pad របស់Asus ដែលបាន
ចេញកាលពីឆ្នាំមុនដែលជាផលិតផលToshiba
Toshibaនេះក៏ទើបតែបង្ហាញនូវក្នុងពិព័រណ៌CES2012កន្លងទៅថ្មីៗនេះ។
Computer portege M930 បានបំពាក់នូវអេក្រង់ជាប្រភេទtouch screenដែលមានទំហំ13.3
អ៊ីងនិងមានresolution 1280x800pixel ក៏ប៉ុន្តែពុំមាននូវកន្លែងសម្រាប់ប្រើប្រាស់mouse ទេ
តែវាជំនួសទៅដោយបន្ទះsensorវិញម្តង​
 នៅផ្នែកខាងស្តាំនៃkeyboard។ហើយchipប្រភេទ
Intel core i5 និងram4GB ដែលមានhard disk SSDទំហំ256GB និងcard ក្រាហ្វិកប្រភេទ
Intel HD 300និងប្រើប្រាស់ប៊ិចអេឡិចទ្រនិចផងដែរ រីឯទំហំរបស់វាមានទំងន់1.9kg ដែល
មានកំរាស់27mm សម្រាប់អោយអ្នកប្រើប្រាស់ងាយស្រួលយកទៅតាមនិងការទុកដាក។



 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons