chanthea

Wednesday, April 4, 2012

ក្រុមហ៊ុន Sony Mobile លោក Kunimasa Suzuki នឹងក្លាយជា CEO ថ្មី

លោក Bert Nordberg ដែលជា CEO របស់ក្រុមហ៊ុន Sony Ericsson (ឥលូវប្តូរជា Sony Mobile) តាំងពីឆ្នាំ ២០០៩មកនោះ នឹងត្រូវចុះចេញពីតំណែង របស់ខ្លួននៅថ្ងៃទី ១៦ ខែឧសភានេះហើយ។ អ្នកបន្តវេនពីគាត់ នឹងត្រូវបានទៅលើលោក Kunimasa Suzuki នេះបើយោងតាមព័ត៌មាន BusinessWeek។
លោក Kunimasa Suzuki បានធ្វើការជាមួយក្រុមហ៊ុន Sony តាំងពីឆ្នាំ ១៩៨៤ និងបានចំណាយពេលវេលា ការងារចុងក្រោយរបស់គាត់ ដើម្បីធ្វើការទៅលើ ប្រភេទកុំព្យូទ័រ VIAO។ ឥលូវនេះ យើងអាចនិយាយបានថា ប្រធានក្រុមហ៊ុន Sony នៅពេលនេះ គឺជាជនជាតិជប៉ុន មិនមែនជាជនជាតិស្វិសដូចពីមុនទេ។ ទាំងនេះនឹងធ្វើយើងអាចយល់បានថា ដោយសារតែក្រុមហ៊ុន Sony ចង់ក្លាយជាអ្នកកាន់កាប់ទីផ្សារ ទូរស័ព្ទមួយផ្នែកធំ ដូចនេះហើយទើបធ្វើការផ្លាស់ប្តូរ ប្រធានប្រតិបត្តិការ ទីផ្សារបែបនេះ ព្រោះលោក Suzuki ពិតជាមានបទពិសោធន៍ច្រើន ជាមួយនឹងគម្រោងផែន ការបង្កើតឧបករណ៍ថ្មីៗ និងអាចគ្រប់គ្រង ផ្នែកបច្ចេកវិទ្យា បានយ៉ាងល្អ ម៉្យាងទៀតលោក ពូកែខាងផ្នែកទីផ្សារទៀតផង។
ជាមួយគ្នានេះ ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Sony នឹងត្រូវបង្ហាញខ្លួននៅឆ្នាំនេះ ឬអាចនឹងឆ្នាំក្រោយ ដែលក្រុមហ៊ុនបានខិតខំ បង្កើតអស់ជាច្រើនឆ្នាំមកហើយ ហើយយើងរងចាំមើលទាំងអស់គ្នា តើពួកគេនឹងធ្វើអ្វីខ្លះ ដើម្បីវិញទៅរកលំដាប់ ថ្នាក់កំពូលវិញ។
Photo by DAP-News

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons