chanthea

Thursday, July 12, 2012

ការគិត នឹងការអត់ធ្មត់

ក្នុងជីវិតប្រចាំថ្ងៃ មនុស្សម្នាក់តែងតែមានបា្រថ្នា អ្វីមួយសំរាប់អនាគត់។ នៅក្នុងនោះក៏មានការលើកឡើងពីរ ចំណុចគឺ ការគិត និងការអត់ធ្មត់។
តើមូលហេតុអ្វីបានជាមនុស្សយើងត្រូវតែមានពីចំនុចនេះ?
ជាទូទៅមនុស្សត្រូវតែមានការគិត ការពិចារណា និងការអត់ធ្មត់ សំរាប់ការរស់ប្រចាំថ្ងៃ។ ប្រសិនបើមនុស្សយើង មិនមានការគិត ការពិចារណានោះ ជាមនុស្សឥត ប្រយោជន៍ទេ នៅក្នុងសង្គម។ ការគិត គឺជាកំលាំងអចលនាមួយ ដែលអាចអោយមនុស្ស ខ្សោយ ឬខ្លាំងបាន។ ចំពោះការគិត ចែកចេញជា៤ គឺ
ការគិតវិជ្ជមាន ការគិតអវិជ្ជមាន ការគិតខ្ជោះខ្ជាយ នឹងការគិតមិនខ្ជោះខ្ជាយ។
ការគិតវិជ្ជមាន គឺជាការគិតមួយ ធើ្វអោយមនុស្សគិតអ្វី ដែលត្រូវ។ ចំនែកឯការគិតអវិជ្ជមាន មានន័យថា ការគិតអ្វីក៏ដោយ មិនសមហេតុទាំងអស់។
រីឯការគិតខ្ជោះខ្ជាយ មានអត្ថន័យទៅដល់ការគិតអី្វដែលមានកន្លងហួសទៅហើយ។ ម្យ៉ាងវិញទៀត ការគិតមិនខ្ជោះខ្ជាយ សំដៅទៅដល់គិតអ្វីដែលគិតឆ្ពោះទៅខាងមុខ។ ចំនុចមួយទៀត ការអត់ធ្មត់ មានអត្ថន័យថា អត់ធន់ ហើយការអត់ធ្មត់នេះ គឺចែកចេញជាពីរ។ ទីមួយគឺ ការអត់ធ្មត់ ដែលត្រូវអត់ធ្មត់ ហើយទីពីរ ការអត់ធ្មត់ដែលមិនគួរអត់ធ្មត់។
សរុបមក ការរស់នៅប្រចាំថ្ងៃ របស់មនុស្សតែងតែ មានការគិត និង ការអត់ធ្មត់ នោះទើបជា មនុស្សដែលមាន លក្ខណះពេញលេញ។

Sunday, July 8, 2012

ក្បួនម៉ូតូធំអាស៊ាន ជិត ៤០០គ្រឿង បានមកជួបជុំគ្នា នៅខាងមុខប្រាង្គ ប្រាសាទអង្គរវត្ត


ក្បួនម៉ូតូធំអាស៊ានជិត ៤០០គ្រឿង បានមកដល់ក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ នៅវាលា ម៉ោង ១ និង២៥នាទីរសៀលថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១២ និងធ្វើដំណើរចាកចេញពីខាងមុខ ប្រាង្គប្រាសាទអង្គរវត្តនៅវេលាម៉ោង ៣ និង៥៥នាទី រសៀលថ្ងៃដដែល។
មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធិ ព្រមទាំងមានការអញ្ជើញចូលរូមពីមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិកម្ពុជាជាច្រើនរូបទៀត។
ធ្វើឡើងក្រោមកិច្ចសហការរវាងណាហ្កាវ៉ើល (Naga World) និងបណ្តា ក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសថៃផងដែរ។ ក្បួនម៉ូតូធំអាស៊ានមានជិត ៤០០គ្រឿង ហើយជាង ៣០០គ្រឿង មកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមមានថៃ សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងម៉ូតូ ប្រមាណ ១០០គ្រឿងមកពីកម្ពុជា ហើយមាន ២១គ្រឿងមកពី សមាគមន៍ Iron Sport របស់ប្រទេស ម៉ាឡេស៊ី នៃសមាគមន៍អ្នកប្រណាំងម៉ូតូ។ ពួកអ្នកបើកម៉ូតូធូទាំងអស់នេះ សុទ្ធតែជាកីឡាករ-កីឡាការនី ប្រណាំងម៉ូតូ។
ក្រុមអ្នកជិះម៉ូតូធំអាស៊ានទាំងអស់គ្នា មានមោទនភាព ដែលបានមក ដល់ប្រទេសកម្ពុជា ហើយបានឃើញការរីកចម្រើនរបស់កម្ពុជា ព្រមទាំងប្រកបដោយសុខសន្តិភាព ជាពិសេសនោះ ប្រជាពលរដ្ឋកម្ពុជា បានផ្ដល់នូវស្នាមញញឹម និងបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ពួកគាត់។ កម្ពុជាមានទេសភាពស្រស់ស្អាត ពិសេសសម្បត្តិវប្បធម៌ដ៏មហាសាល នៃប្រាង្គប្រាសាទ រាប់រយ រួមទាំង វប្បធម៌ ប្រពៃណី សិលាចរិក ភាសា ជំនឿ សាសនា សិល្ប: និងសម្បត្តិធម្មជាតិ ដ៏មាន តម្លៃជាប្រវត្តិសាស្ត្រច្រើនទៀត។
Description: Photo by DAP-NEWS
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានមានប្រសាសន៍ប្រាប់អ្នកព័ត៌មាន នៅពេលក្បួនម៉ូតូធំ អាស៊ានជិត ៤០០គ្រឿង មកដល់ខាងមុខប្រាង្គប្រាសាទអង្គរដ៏ល្បីល្បាញ និងជាប្រវត្តិសាស្ត្រថា នេះជា លើកដំបូង និងជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់សមិទ្ធផលទេសចរណ៍ ដែលកម្ពុជា បានរៀបចំក្បួន ម៉ូតូធំអាស៊ានជិត ៤០០គ្រឿង មកកាន់ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ។
នៅខែធ្នូ ឆ្នាំ២០១២ និងមានក្បួនរថយន្តអាស៊ាន-ឥណ្ឌា ឆ្លង
កាត់ កម្ពុជាផងដែរ ហើយយើងមានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ធំ (International Haft Marathon)
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បន្តថា នៅឆ្នាំនេះ នៅសៀមរាបអង្គរ មានព្រឹត្តិការណ៍ជាច្រើន ដូចជា ការរៀបចំកិច្ចប្រជុំទេសចរណ៍ អាស៊ាន-បូព៌ា ក្នុងនោះកម្ពុជាមានមោទនភាព ដែលរដ្ឋមន្ត្រីការបរទេស អាស៊ានបូកបី បានសម្រេចចិត្ត
ហើយបានផ្ដល់កិត្តិយសដល់ទីក្រុងសៀមរាប-អង្គរ នេះថា ជាទីក្រុងវប្ប ធម៌របស់អាស៊ាន-បូព៌ា (Cultural of East Asia) ហើយកម្ពុជានឹងបានល្បីរន្ទឺ សមនឹងកម្ពុជាព្រះរាជា អច្ឆរិយ៕

Friday, July 6, 2012

ការស្វែងយល់ពីការសរសេរព័ត៌មាន

អ្វីដែលមិនច្បាស់ តើគួរនិយាយ​ថា ខ្ញុំគិតថា ឬក៏ប្រហែលដែរឬទេ?
មនុស្សភាគច្រើន គាត់តែងតែធ្វើការប៉ានស្មាន​ ដោយគេមានលេសថា ខ្ញុំគិតថា រឺក៏ប្រហែលថា។ ចំពោះអ្នកសរសេរព័ត៌មានវិញ  មិ​នអាចសរសេរដែលមាលក្ខណៈបំភ្លើសនោះទេ អ្វីដែលពិត ច្បាស់លាស់ ទើបចាប់អ្នកសរសេរព័ត៌មាន​ អាចសរសេរទៅបាន។

Thursday, July 5, 2012

ការសិក្សាពីរឿងពិត

តើការពិតជាអ្វី?
ការពិតគឺជាររឿងអ្វីមួយដែលច្បាស់លាស់​ មិនកុហក មិនលាក់លាម ទៀងត្រង់ រឿងពិតមិនអាចផ្លាស់ប្ដូរ និងអ្វីដែលយើងឃើញជាក់ស្ដែង មានភស្ដុតាងច្បាស់លាស់សំរាប់បញ្ជាក់នៅពេលក្រោយ។
តើការពិតអាចមានមួយរឺ?
ការពិតគឺមានច្រើនណាស់ ទាំងនៅក្នុងខ្លួន និងក្រៅខ្លួន។
តើយើងអាចដឹង​ ឬឃើញការពិត១០០%ដែរឬទេ?
យើងមិនអាចមើលឃើញ ឬដឹងច្បាស់ពី ការពិតគ្រប់យ៉ាងបាន១០០%នោះទេ។ មានការពិតជាច្រើន ដែលយើងមិនអាចបង្ហាញ ភស្ដុតាង ដូចជា៖ ការនិយាយអំពីជំនឿសាសនា គុណធម៌ ឬក៏សេចក្ដីស្រលាញ់ នោះទេ ព្រោះវាមិនអាចវាស់ស្ទង់នូវដែលយើងកំពុងតែមាននោះ។ បើនិយាយពីសេចក្ដីស្រលាញ់វិញ គឺចេញពីការ គិត ឬការពិចារណារបស់យើង។ ម្យ៉ាងទៀតការស្រលាញ់ មិនមែនស្ដែងចេញពី បេះដូង របស់យើងទេ បេះដូងគឺគ្រាន់តែ បញ្ចេញ បញ្ចូលអោយសព្វសរីរាង្គកាយ របស់មនុស្ស។ កន្លែងដែលមានសេចក្ដីស្រលាញ់មានបីគឺ៖
ទី១ នៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺនៅមន្ទីរពេទ្យត្រូវការ អ្នកលើកទឹកចិត្ត ប្រសិនបើយើងទៅមើលគាត់ នោះបញ្ជាក់ថាអ្នកដែលទៅមើលគាត់ ជាអ្នកស្រលាញ់គាត់។
ទី២ នៅមន្ទីរឃុំឃាំង (គុក) ប្រសិនបើយើងទៅមើលគាត់នោះ គាត់គិតថា គាត់នៅមានតម្លៃនៅក្នុងសង្គម។
ទី៣ នៅពេលយើងស្លាប់នោះ ព្រោះនៅពេលយើងស្លាប់ មានអ្នកខ្លះក៏សំដែងពីអារម្មណ៍សោកស្ដាយ ខ្លះក៏សំដែងការមិនពេញចិត្តផងដែង។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons