chanthea

Tuesday, May 29, 2012

វប្បធម៌ទូទៅ

វិញ្ញាសារទី១
១. តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា? កសាងក្នុងសម័យណា? ដោយព្រះរាជាអង្គណាខ្លះ?
២. តើថៃរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំណា? ក្នុងគោលបំណងអ្វី?
៣. តើមគ្គុទេសខ្មែរមានឈ្មោះអ្វី ដែលធ្វើពាក្យបណ្ដឹងទៅតុលាការ អន្ដរជាតិនៅក្រុងឡាអេឲ្យជួយរក ភាពយុត្តិធម៌ ឲ្យខ្មែរពីបញ្ហាដែលទ័ពរបស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល?
៤. តើតុលាការអន្ដរជាតិចេញអោយថៃដកកងទ័ព នឹងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាប់ នៅថ្ងៃ ខែ ឆ្នាំណា?
៥. តើប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីរបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា? នៅប្រទេសណា? ដោយអង្គការអ្វី?
ចំលើយ
១. ប្រាសាទព្រះវិហារត្រូវបានបុព្វបុរសខ្មែរយើង កសាងស្ថាបនាទៅតាមស្ថានភាពទឹកដី ជំរេភ្នំ ចាប់ផ្ដើមពីជើងភ្នំឡើងទៅ តាមជំរាលភ្នំ បន្ដរហូតដល់កំពូលភ្នំ ពីទិសខាជើង ទៅត្បូងដែលមានប្រវែងប្រមាណ ៨០៤ ម៉ែត្រ នឹង ១៣ សង់ទីម៉ែត្រ។
ដែលតាំងនៅលើ ជួរភ្នំដងរែក ត្រង់ព្រំប្រទល់ចុងបំផុតនៃប្រទេសថៃ នឹង កម្ពុជា ។ពីសម័យដើមស្ថិតនៅក្នុងខេត្ត កំពង់ធំ តែបច្ចុប្បន្នស្ថិតនៅ ខេត្ត ព្រះវិហារ នៃភូមិភាគឧត្ដរ នៃប្រទេសយើង។ បើគិតពីខ្ពងរាប ពីជើងទៅត្បូងវិញមានប្រវែង ៤០០ ទៅ ៥០០ ម៉ែត្រ។
កសាងក្នុងសម័យ អង្គរដែលមានកំពស់ ៦២៥ ម៉ែត្រ កសាងដោយព្រះមហាក្សត្រ៣ ជំនាន់ គឺ៖
- កសាងលើកទី១ ដោយ ព្រះបាទយសោវរ័ន្មទី១ ( គ.ស ៨៨៩ ដល់ ៩០០)
- កសាងលើកទី២ ដោយ ព្រះបាទសូរ្យវរ័ន្មទី១( គ.ស ១០០២ ដល់ ១០៥០)
- កសាងលើកទី១ ដោយព្រះបាទសូរ្យវរ័ន្មទី២ (គ.ស ១១១៣ ដល់ ១១៥០)
២. ថៃរំលោភយកប្រាសាទព្រះវិហារខ្មែរឆ្នាំ ១៩៥៤។ ក្នុងគោលបំណងប្លន់យកបេតិកភណ្ឌ នឹងយកទឹកដីខ្មែរ។
៣. មគ្គុទេសខ្មែរមានព្រះនាមថា ព្រះបាទសម្ដេចនរោត្តមសីហនុ ជាអ្នកប្ដឹងទៅតុលាការអន្ដរជាតិនៅទីក្រុង ឡាអេ អោយជួយរកយុត្តិធម៌អោយខ្មែរ ពីបញ្ហាដែលទ័ពថៃចូលកាន់កាប់ប្រាសាទព្រះវិហារខ្មែរទាំងកំរោល។
៤. តុលាការអន្ដរជាតិបញ្ជាអោយឲ្យថៃដកកងទ័ពចេញពីប្រាសាទព្រះវិហារ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ ( នៅទីក្រុង ឡាអេ ប្រទេស ហូឡង់)
៥. ប្រាសាទព្រះវិហារត្រូវបានបញ្ចូលក្នុបញ្ជីរបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្ដដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេស កាណាដា ដោយអង្កការ UNESCO

 ​​​   វប្បធម៌ទូទៅនេះ ដកស្រង់ឡើងសំរាប់អោយសិស្សានុសិស្ស ក៏ដូចជា សិស្សនិសិស្ស ឬប្រជាពលរដ្ឋ
អោយដឹងពី ស្ថានភាពប្រទេសកម្ពុជា។ សូម អរគុណដែលបានតាមដាន WordPress របស់ខ្ញុំ។

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons