នៅពេលថ្មីៗនេះ ក្រុមអ្នកបច្ចេកវិទ្យា ក្រុមហ៊ុន ជី ហ្គៀ បានប្រមូលនូវសមិទ្ធផលថ្មីៗ ចំនួនពីរដូចជា៖ ពុម្ពអក្សរខ្មែរ យូនីកូដ និង បន្ទះចុចភាសាខ្មែរ សម្រាប់មនុស្សដែលបានប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន LG Optimus 2X ដែលជា ប្រព័ន្ធដំណើរការ Android ។
ជាមួយនេះដែរ ពុម្ពអក្សរខ្មែរយូនីកូដដែលមាន នៅក្នុងទូរស័ព្ទ LG Optimus 2X (P990)ធ្វើឲ្យមនុស្ស កាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការសរសេរអក្សរ ដោយយើងគ្រាន់តែចូលទៅកាន់ Android Market បន្ទាប់មក រកពាក្យថា “Phum Keyboard” រួច download និង install នោះ ការប្រើប្រាស់ពុម្ពអក្សរខ្មែរយូ នីកូដ យ៉ាងពេញលេញនៅក្នុងទូរស័ព្ទដៃរបស់អ្នក បាន ។
ចាប់ពីឥលូវនេះតទៅ គ្រប់ទូរស័ព្ទ LG Optimus 2X ដែលបានលក់នៅតាមទីសាធារណៈ គឺអាច ដំណើរការដោយប្រព័ន្ធ Android v2.3 និងមាន ពុម្ពអក្សរខ្មែរ យូនីកូដរួចជាស្រេចសម្រាប់ ការអាន និង ការសរសេរ ជាពិសេសការឆែកមើល website អក្សរខ្មែរ។
No comments:
Post a Comment