យោងព័ត៌មានពីគេហទំព័រ Cult Of Mac បានឲ្យដឹងថា ក្រុមហ៊ុន Walmart ដែលជាទីផ្សារលក់ទូរស័ព្ទ តាមអនឡាញមួយ បានទម្លាក់តម្លៃទូរស័ព្ទ iPhone 4 និង iPhone 4S ដែលមាន លក់នៅក្រុមហ៊ុន AT&T ។ ការបញ្ចុះតម្លៃនេះ មិនមានហេតុផលអ្វីនោះទេ។ សម្រាប់តម្លៃលក់ទូរស័ព្ទស្មាតហ្វូន iPhone 4 ម៉ូដែល8GB មានលក់នៅក្រុមហ៊ុន AT&T បានបញ្ចុះតម្លៃពី ៣៤ដុល្លារទៅ ៨៨ដុល្លារ ហើយ iPhone 4S ម៉ូដែល16GB ឥឡូវនេះ កំពុងបញ្ចុះតម្លៃ ១១៤ដុល្លារ ។
ចំពោះការបញ្ចុះតម្លៃនេះ គឺសម្រាប់ទូរស័ព្ទ ដែលដាក់លក់នៅក្រុមហ៊ុន AT&T ហើយបើ ក្រុមហ៊ុននេះ ធ្វើការកែប្រែប៉ុណ្ណានោះ យើងត្រូវរង ចាំមើលតទៅទៀត។ ប៉ុន្តែគួរឲ្យសោកស្តាយ សម្រាប់ក្រុមហ៊ុន Verizon និង Sprint មិនមានការបញ្ចុះតម្លៃនេះទេ។ក្រុមហ៊ុន Walmart បានរំលឹកថា iPhone 4បានបញ្ចុះតម្លៃមុនថ្ងៃប្រកាសបង្ហាញ ទូរស័ព្ទ iPhone 4S កាលពីខែតុលាឆ្នាំ២០១១មកម្លេះ។ តាមរបាយការណ៍នេះ បានឲ្យដឹងទៀតថា iPhone ជំនាន់ថ្មីរបស់Apple អាចនឹងបង្ហាញខ្លួនក្នុងខែមិថុនា ឆ្នាំ២០១២នេះហើយ៕


No comments:
Post a Comment