chanthea

Sunday, July 8, 2012

ក្បួនម៉ូតូធំអាស៊ាន ជិត ៤០០គ្រឿង បានមកជួបជុំគ្នា នៅខាងមុខប្រាង្គ ប្រាសាទអង្គរវត្ត


ក្បួនម៉ូតូធំអាស៊ានជិត ៤០០គ្រឿង បានមកដល់ក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ នៅវាលា ម៉ោង ១ និង២៥នាទីរសៀលថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១២ និងធ្វើដំណើរចាកចេញពីខាងមុខ ប្រាង្គប្រាសាទអង្គរវត្តនៅវេលាម៉ោង ៣ និង៥៥នាទី រសៀលថ្ងៃដដែល។
មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធិ ព្រមទាំងមានការអញ្ជើញចូលរូមពីមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិកម្ពុជាជាច្រើនរូបទៀត។
ធ្វើឡើងក្រោមកិច្ចសហការរវាងណាហ្កាវ៉ើល (Naga World) និងបណ្តា ក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសថៃផងដែរ។ ក្បួនម៉ូតូធំអាស៊ានមានជិត ៤០០គ្រឿង ហើយជាង ៣០០គ្រឿង មកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមមានថៃ សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងម៉ូតូ ប្រមាណ ១០០គ្រឿងមកពីកម្ពុជា ហើយមាន ២១គ្រឿងមកពី សមាគមន៍ Iron Sport របស់ប្រទេស ម៉ាឡេស៊ី នៃសមាគមន៍អ្នកប្រណាំងម៉ូតូ។ ពួកអ្នកបើកម៉ូតូធូទាំងអស់នេះ សុទ្ធតែជាកីឡាករ-កីឡាការនី ប្រណាំងម៉ូតូ។
ក្រុមអ្នកជិះម៉ូតូធំអាស៊ានទាំងអស់គ្នា មានមោទនភាព ដែលបានមក ដល់ប្រទេសកម្ពុជា ហើយបានឃើញការរីកចម្រើនរបស់កម្ពុជា ព្រមទាំងប្រកបដោយសុខសន្តិភាព ជាពិសេសនោះ ប្រជាពលរដ្ឋកម្ពុជា បានផ្ដល់នូវស្នាមញញឹម និងបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ពួកគាត់។ កម្ពុជាមានទេសភាពស្រស់ស្អាត ពិសេសសម្បត្តិវប្បធម៌ដ៏មហាសាល នៃប្រាង្គប្រាសាទ រាប់រយ រួមទាំង វប្បធម៌ ប្រពៃណី សិលាចរិក ភាសា ជំនឿ សាសនា សិល្ប: និងសម្បត្តិធម្មជាតិ ដ៏មាន តម្លៃជាប្រវត្តិសាស្ត្រច្រើនទៀត។
Description: Photo by DAP-NEWS
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានមានប្រសាសន៍ប្រាប់អ្នកព័ត៌មាន នៅពេលក្បួនម៉ូតូធំ អាស៊ានជិត ៤០០គ្រឿង មកដល់ខាងមុខប្រាង្គប្រាសាទអង្គរដ៏ល្បីល្បាញ និងជាប្រវត្តិសាស្ត្រថា នេះជា លើកដំបូង និងជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់សមិទ្ធផលទេសចរណ៍ ដែលកម្ពុជា បានរៀបចំក្បួន ម៉ូតូធំអាស៊ានជិត ៤០០គ្រឿង មកកាន់ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរ។
នៅខែធ្នូ ឆ្នាំ២០១២ និងមានក្បួនរថយន្តអាស៊ាន-ឥណ្ឌា ឆ្លង
កាត់ កម្ពុជាផងដែរ ហើយយើងមានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ធំ (International Haft Marathon)
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បន្តថា នៅឆ្នាំនេះ នៅសៀមរាបអង្គរ មានព្រឹត្តិការណ៍ជាច្រើន ដូចជា ការរៀបចំកិច្ចប្រជុំទេសចរណ៍ អាស៊ាន-បូព៌ា ក្នុងនោះកម្ពុជាមានមោទនភាព ដែលរដ្ឋមន្ត្រីការបរទេស អាស៊ានបូកបី បានសម្រេចចិត្ត
ហើយបានផ្ដល់កិត្តិយសដល់ទីក្រុងសៀមរាប-អង្គរ នេះថា ជាទីក្រុងវប្ប ធម៌របស់អាស៊ាន-បូព៌ា (Cultural of East Asia) ហើយកម្ពុជានឹងបានល្បីរន្ទឺ សមនឹងកម្ពុជាព្រះរាជា អច្ឆរិយ៕

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons