តើការពិតជាអ្វី?
ការពិតគឺជាររឿងអ្វីមួយដែលច្បាស់លាស់ មិនកុហក មិនលាក់លាម ទៀងត្រង់ រឿងពិតមិនអាចផ្លាស់ប្ដូរ និងអ្វីដែលយើងឃើញជាក់ស្ដែង មានភស្ដុតាងច្បាស់លាស់សំរាប់បញ្ជាក់នៅពេលក្រោយ។
តើការពិតអាចមានមួយរឺ?
ការពិតគឺមានច្រើនណាស់ ទាំងនៅក្នុងខ្លួន និងក្រៅខ្លួន។
តើយើងអាចដឹង ឬឃើញការពិត១០០%ដែរឬទេ?
យើងមិនអាចមើលឃើញ ឬដឹងច្បាស់ពី ការពិតគ្រប់យ៉ាងបាន១០០%នោះទេ។ មានការពិតជាច្រើន ដែលយើងមិនអាចបង្ហាញ ភស្ដុតាង ដូចជា៖ ការនិយាយអំពីជំនឿសាសនា គុណធម៌ ឬក៏សេចក្ដីស្រលាញ់ នោះទេ ព្រោះវាមិនអាចវាស់ស្ទង់នូវដែលយើងកំពុងតែមាននោះ។ បើនិយាយពីសេចក្ដីស្រលាញ់វិញ គឺចេញពីការ គិត ឬការពិចារណារបស់យើង។ ម្យ៉ាងទៀតការស្រលាញ់ មិនមែនស្ដែងចេញពី បេះដូង របស់យើងទេ បេះដូងគឺគ្រាន់តែ បញ្ចេញ បញ្ចូលអោយសព្វសរីរាង្គកាយ របស់មនុស្ស។ កន្លែងដែលមានសេចក្ដីស្រលាញ់មានបីគឺ៖
ទី១ នៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺនៅមន្ទីរពេទ្យត្រូវការ អ្នកលើកទឹកចិត្ត ប្រសិនបើយើងទៅមើលគាត់ នោះបញ្ជាក់ថាអ្នកដែលទៅមើលគាត់ ជាអ្នកស្រលាញ់គាត់។
ទី២ នៅមន្ទីរឃុំឃាំង (គុក) ប្រសិនបើយើងទៅមើលគាត់នោះ គាត់គិតថា គាត់នៅមានតម្លៃនៅក្នុងសង្គម។
ទី៣ នៅពេលយើងស្លាប់នោះ ព្រោះនៅពេលយើងស្លាប់ មានអ្នកខ្លះក៏សំដែងពីអារម្មណ៍សោកស្ដាយ ខ្លះក៏សំដែងការមិនពេញចិត្តផងដែង។


No comments:
Post a Comment