រដ្ឋាភិបាលប្រទេសអេត្យូពី បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែសីហាឆ្នាំ ២០១២នេះថា លោកនាយក រដ្ឋមន្រ្តីនៃប្រទេសអេហ្សូពី ដែលជាបុរសខ្លាំងម្នាក់ នៅក្នុងតំបន់ហើយដែលកាន់អំណាច អស់រយៈពេលជាងពីរទសវត្សរ៍ហើយនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅឯបរទេស ។
មន្ត្រីរដ្ឋាភិបាល បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ម៉ាលេស ហ្ស៊ីណាវី បានទទួល មរណៈភាព នៅពាក់កណ្តាលយប់អធ្រាត្រ ល្ងាចថ្ងៃចន្ទម្សិលមិញនេះ ហើយរូបលោកបាន និយាយបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រីដែលមាន អាយុ៥៧ឆ្នាំរូបនេះ បានស្ថិតនៅឯបរទេសនៅ ពេលដែលរូបគាត់បានទទួលមរណៈភាព ហើយរដ្ឋាភិបាលបានបដិសេធ មិនផ្តល់ព័ត៌មាន បន្ថែមទៀតទេទាក់ទងនឹងបញ្ហានៃការស្លាប់នេះ ។
លោក ម៉ាលេស មិនត្រូវបានគេឃើញបង្ហាញខ្លួន ជាសាធារណៈអស់រយៈពេល ពីរខែរួចមកហើយនោះ លោកត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺហើយត្រូវ សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៃប្រទេសបែលហ្ស៊ិក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មាន លំអិត ទាក់ទងនឹងការឈឺរបស់គាត់នោះទេ ។
លោកនាយករដ្ឋមន្ត្រី មានអាការៈធូរស្រាល ប៉ុន្តែភ្លាមៗនោះអាការៈជម្ងឺរបស់គាត់ បានរើឡើងវិញ ហើយរូបគាត់ត្រូវបានគេ ប្រញាប់ប្រញាល់បញ្ជួនទៅ កាន់ បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះ ជិវិតរបស់គាត់បាននោះទេ ។ យោងទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសអេត្យូពី លោកឩបនាយករដ្ឋមន្រ្តី ហៃលីម៉ារ៉េម ឌីសាឡេន គឺត្រូវទទួលដំណែង ជំនួសនាយករដ្ឋមន្រ្តីនៅពេលដែល នាយករដ្ឋមន្រ្តីអវត្តមាន ។
អ្នកកាទូត និងអ្នកវិភាគជាច្រើន នៅក្នុងទីក្រុង អាឌីស អាបេបា បាននិយាយថា វាមិនច្បាស់ ថាតើរដ្ឋាភិបាលនឹងដំណើរការ បានយ៉ាងដូចម្តេច ចាប់តាំងពីលោក ម៉ាលេស ត្រូវបានគេរាយការណ៍មកថា រូបលោកបានធ្លាក់ខ្លួនឈឺ នៅក្នុងខែមិថុនានោះ ។
តំណែងជាមេដឹកនាំ គឺជាកត្តិយសយ៉ាងខ្លាំង ហើយរូបលោក ម៉ាលេស គឺជាអតីតពួកអ្នកប្រយុទ្ធឧទ្ទាម ដែលបានឡើងកាន់ដំណែងនៅក្នុងឆ្នាំ១៩៩១ បន្ទាប់ពីរូបលោកបានទម្លាក់ មេដឹកផ្តាច់ការបង្ហូរឈាម លោកមែនហ្គូសទូ ហៃលី ម៉ារីអេម ហើយដែលរូបក៏បានឡើងកាន់ តំណែងនយោបាយ យ៉ាងពិតប្រាកដចាប់ពីពេលនោះមក ៕
Subscribe to:
Post Comments (Atom)



No comments:
Post a Comment