Wednesday, August 22, 2012
វិធីក្នុងការចងចាំនិងយល់ពីអ្វីដែលអ្នកបានអាន
អត្ថបទនេះនឹងរួមបញ្ចូលទាំងការធ្វើលំហាត់គំនិតលើវិធីក្នុងការ អានឲ្យកាន់តែឆាប់យល់និងចងចាំ។ ការអានពីគំនិតរួមគឺមានន័យថាតើមនុស្សម្នាក់មានសមត្ថភាព ក្នុងការយល់និងចងចាំបានល្អប៉ុណ្ណាលើអ្វីដែលពួកគេបានអាន។
១. ស្វែងរកប្រធានបទដែលធ្វើឲ្យអ្នកចាប់អារម្មណ៏ហើយបន្ទាប់មកស្វែង រកអត្ថបទខ្លីៗដែលពាក់ពន្ធ័នឹងប្រធានបទនោះ។ អានប្រយោគដំបូងនៃអត្ថបទនោះដោយយឺតៗ ។ ចូរប្រាកដថាអ្នកបានដឹងនិងបានភ្ជាប់អត្ថន័យទៅគ្រប់ពាក្យនិមួយៗ ដែលអ្នកបានអាន។ អានប្រយោគនោះម្តងទៀតហើយអ្នកនឹងប្រាកដថាអ្នកបានយល់ពីអត្ថន័យ នោះហើយ មុនពេលអ្នកធ្វើការបន្តទៀត។
២. ប្រើប្រាស់អត្ថបទដដែល។ នៅពេលដែលអ្នកអានអត្ថបទនោះម្តងទៀត ចូរអ្នកប្រើប្រាស់រូបភាពដែលមាននៅក្នុងគំនិតរបស់អ្នកមកបង្កើត ជារូបភាពដែលពាក់ពន្ធ័ជាមួយអ្វីដែលអ្នកបានអាន។ បង្កើតវីឌីអូនៅក្នុងគំនិតរបស់អ្នកពីអត្ថបទដែលអ្នកបានអានដូច ពេលដែលអ្នកអាន។ ស្រមៃថាអ្នកគឺជាអ្នកដឹកនាំរឿង អ្នកសំដែង និងជាផលិតករផងដែរ។
៣. អានអត្ថបទនោះដដែល ហើយបន្ថែមអារម្មណ៏ទៅក្នុងពាក្យពេជន៏ទាំងនោះ។ មិនមែនគ្រប់ពាក្យទាំងអស់នឹងត្រូវភ្ជាប់ជាមួយនឹងអារម្មណ៏នោះទេ ។ នៅពេលដែលអ្នករៀនពាក្យ អ្នកនឹងដឹងថាពាក្យភាគច្រើនពិតជាមានការបញ្ចូលអារម្មណ៏នៅក្នុង នោះ ទោះបីជាអត្ថបទគឺជាអ្វីដែលហាក់ដូចជាស្ងួតក្រៀមក្រោះក៏ដោយ។
៤. អានអត្ថបទនោះដដែលហើយបន្ថែមនូវសម្លេង។ នៅកន្លែងណាដែលពាក្យ អាចភ្ជាប់នូវសម្លេងបន្ថែមដើម្បីឲ្យងាយស្រមើលស្រមៃពីសម្លេងនៅ ក្នុងគំនិតរបស់អ្នកដូចដែលអ្វីដែលអ្នកបានអាន ចូរអ្នកព្យាយាមបន្ថែមវាចុះ។ អត្ថបទខ្លះនឹងមិនមានសម្លេងជាមួយវានោះទេ ប៉ុន្តែអ្នកត្រូវតែខំស្វែងរកវាមកអនុវត្តបន្ថែម។
៥.អានអត្ថបទបន្ថែមនិងភ្ជាប់ជាមួយនឹងអត្ថន័យ , រូបភាព, អារម្មណ៏ និងសម្លេងទៅគ្រប់ពាក្យនិមួយៗនិងប្រយោគនិមួយៗ។ បន្ទាប់ពីអ្នកបានអានអត្ថបទហើយ ចូរអ្នកសរសេរនូវអ្វីដែលអត្ថបទនោះនិយាយអំពីឲ្យបានមួយកថាខណ្ឌ។ អានកថាខណ្ឌនោះវិញហើយសួរខ្លួនឯងថា តើវាគឺពិតជាការសង្ខេបរបស់អត្ថបទនេះឬទេ។ បើអ្នកមិនគិតថាវាជាការសង្ខេបនោះទេ ចូរអានអត្ថបទនោះម្តងទៀតហើយសង្កត់ធ្ងន់លើការសង្ខេបរបស់អត្ថបទ រហូតទាល់តែអ្នកពេញចិត្ត។
៦. អនុវត្តលំហាត់ទាំងនេះជាមួយនឹងអត្ថបទដទៃទៀត។ ហើយបន្ទាប់មកអនុវត្តលើសៀវភៅម្តង ដោយការអានពីមួយជំពូកទៅមួយជំពូក។ បើអ្នកចាប់ផ្តើមដោយជំពូកមួយហើយបញ្ចប់ដោយជំពូកមួយ នោះការយល់ដឹងរបស់អ្នកនឹងមានការរីកចម្រើនប្រសើរជាងមុន ហើយវានឹងបន្តរហូតដល់អ្នកអាចអានសៀវភៅដែលអ្នកបានសម្រាកលើក មុនរហូតដល់ចប់៕
Subscribe to:
Post Comments (Atom)



No comments:
Post a Comment