ខ្សែជីវិតរបស់លោក អនុសេនីយឯក សឿត ដួង គឺជាការសិក្សានៅក្នុងភាព ផ្ទុយគ្នាមួយ។ ផ្នែកខ្លះនៃសោកនាដកម្ម និង អព្ភូតហេតុ ត្រូវបានហែក ចេញពីប្រវត្តិសាស្ត្រ ព្រមទាំងការបកស្រាយនានាចំពោះ ក្តីស្រមៃជាជនជាតិអាមេរិកដ៏ស្របច្បាប់ម្នាក់។
លោកអនុសេនីយឯក ដួង ជាមេបញ្ជាការមួយរូប នៅទាហានយាមល្បាតជាតិ រដ្ឋកាលីហ្វរញ៉ា ប្រចាំការនៅកងពលតូចលេខ ៤៩ ក្នុងតំបន់ហ្វ៊ែរហ្វៀល។ លោក បានរត់គេច ខ្លួនចេញពីកម្ពុជា អំឡុងពេលដែលសង្គ្រាមបានកំពុងតែ ហែកហួរប្រទេសនេះ ដើម្បីទៅរស់ នៅក្នុងក្តីស្រម៉ៃជាប្រជាជនអាមេរិក ដោយវាបានក្លាយ ជាការពិតហើយ ប៉ុន្តែមុនវានឹងសម្រេច បានវានោះ លោកនៅមានសុបិនអាក្រក់ផងដែរ អំឡុងពេលដែលលោក ស្ថិតនៅជាកុមារភាព ក្នុងប្រទេសកម្ពុជានោះ។
បើយើងរំលឹកទៅដល់ប្រវត្តិ របស់លោក ដួង គឺលោកកើតនៅឆ្នាំ ១៩៦៩ ក្នុងពេលនៃភាពខ្មៅងងឹត នៃគ្រួសារជាកសិករដ៏ក្រីក្រមួយ នៅកម្ពុជា។ លោកពិតជាអាចរស់ នៅក្នុងភាពជាកសិករក្រីក្រ រហូតដល់ចាស់ដូចកសិករ ក្នុងភូមិដទៃទៀតដែរ ប៉ុន្តែជោគវាសនា បានធ្វើឲ្យលោកផ្លាស់ ប្តូរផែនការទាំងឡាយសម្រាប់ជីវិត។ ភាពវឹកវរ នៅស្រុកកំណើត ដែលជាកន្លែង ប៉ុល ពត ជ្រើសរើសដើម្បីបង្កើនឥទ្ធិពល នៃបដិវត្តន៍របស់ខ្លួន ក្នុងការបង្ហូរឈាមកម្ពុជានោះ បានបង្កឲ្យវ័យ កុមារភាពរបស់ ដួង ស្ថិតនៅក្នុងភាពខ្មៅងងឹតជាទីបំផុត។
លោក ដួង បានប្រាប់ពីអតីតកាល ក្នុងពេលបដិវត្តន៍របស់ ប៉ុល ពត នោះថា “ខ្មុំចងចាំថា ខ្ញុំ ត្រូវតែធ្វើការនៅលើទូកមួយ ដើម្បីស្វែងរកអាហារ ហើយយើងក៏ត្រូវដើរ រើសគួស្រូវ ដែល នូវសេសសល់ ក្រោយការប្រមូលផល នៅវាលស្រែនោះដែរ។”
គួរបញ្ជាក់ផងដែរថា ប៉ុលពត បានកាន់កាប់ប្រទេសកម្ពុជាពីអំឡុងខែមេសា ឆ្នាំ១៩៧៥ រហូតដល់ខែមករា ឆ្នាំ១៩៧៩ ដែល រយៈពេលជិត ៤ឆ្នាំនេះ ប្រជាជនស្លូតត្រង់កម្ពុជាជាង ១,៧លាននាក់បានស្លាប់។
ខ្មែរក្រហម បានកាន់កាប់អំណាចដំបូង ស្របពេលដែល ដួង ទើបតែមានវ័យ ៥ឆ្នាំប៉ុណ្ណោះ ដែលពេលនោះឪពុក របស់ដួងត្រូវគេសម្លាប់ ហើយបងប្អូនប្រុសរបស់ គាត់បីរូបទៀត ត្រូវបាន បង្ខំឲ្យផ្លាស់ទីលំនៅទៅកាន់កន្លែង ដែលរៀបចំឡើងដោយអង្គការ។ ដួង និង បងប្រុសអាយុ ៧ឆ្នាំ ព្រមទាំងម្តាយដែលជាស្ត្រីមេម៉ាយ ទៅហើយ បានស្នាក់នៅផ្ទះ។ មិនបានយូរប៉ុន្មាន ម្តាយរបស់លោក ត្រូវគេបង្ខំក្រោកពីគេងទាំងពេលទៀបភ្លឺ ដើម្បីធ្វើការងារនៅជិតកន្លែងដែល ខ្លួន ស្នាក់នៅ ដោយអនុញ្ញាត ឲ្យនាងបំពេញការងារ ដែលគ្មានប្រាក់ចំណូល បានតែអាហារ បន្តិច បន្តួចដើម្បីចិញ្ចឹមកូនដែលកំពុងអត់ឃ្លានតែប៉ុណ្ណោះ។
លោក ដួង បាននិយាយទៀតថា “រយៈពេលជាងមួយឆ្នាំកន្លងផុតទៅ ដួង មានអារម្មណ៍ថា ហាក់ដូចជាមានតែលោក និង បង ប្រុសលោកតែប៉ុណ្ណោះ។ យើងបានធ្វើ នូវអ្វីគ្រប់យ៉ាង ដើម្បីថែទាំងខ្លួនឯងផ្ទាល់។ ម្តងម្កាល ម្តាយរបស់ខ្ញុំបានលួចចំណីអាហារខ្លះមកឲ្យពួកយើង ដូចជាផ្លែឈើ និង អ្វីផ្សេងទៀត ប៉ុន្តែខ្ញុំតែងតែឈឺគ្រប់ ពេល។ ម្តាយរបស់ខ្ញុំមិនដែលគិតថា ខ្ញុំនឹងនៅរស់នោះទេ ព្រោះខ្ញុំកើតជម្ងឺទាចទឹក ដែលមើលទៅគឺអស់សង្ឃឹមរស់ទៅហើយ។”
ក្តីសង្ឃឹមប្រកបដោយរស្មីដំបូងរបស់ ដួង បានលេចចេញមកដែលមិនគួរឲ្យជឿ ដែល វៀតណាមបានធ្វើការវាយប្រហារមកលើ ប៉ុល ពត កាលពីឆ្នាំ១៩៧៩ រហូត ដល់ជីវិតរបស់ ដួង ក៏បានរួចផុតនៅពេលនោះដែរ។ លោកដួង បានបញ្ជាក់ថា “ខ្ញុំចងចាំថា នៅពេលដែល វៀតណាមចូលមក គេបានទម្លាក់សន្លឹកប័ណ្ណ ឃោសនា មួយ ហើយបន្ទាប់ពីការទម្លាក់នោះ គេក៏បានទម្លាក់គ្រាប់បែកតែម្តង។” លោក ដួង បានអះអាងថា លោកត្រូវបានគេហៅឲ្យពួន រង់ចាំមើលការទម្លាក់គ្រាប់បែក ដែលហោះរំលងក្បាលរបស់លោក ក្នុងពេលរាត្រី ប៉ុន្តែពួកគេ បានបណ្តេញ ប៉ុល ពត ចេញឲ្យអនុញ្ញាត ឲ្យយើងដើរទៅទីណាក៏បាន។
មកដល់ព្រំដែន គ្រួសាររបស់ ដួង បានត្រដាប់ត្រដួសគេចពីចោរ ព្រមទាំងកងកម្លាំងទ័ពវៀតណាម មុននឹងទៅដល់ជំរំជនភៀសខ្លួន ដែលរៀបចំឡើងដោយ អង្គការ សហប្រជាជាតិ ហើយនៅទីនោះ គឺជាព្រំដែនក្នុងទឹកដីថៃ ហើយ ដួង ក៏មានទីជម្រកបណ្តោះអាសន្នមួយ ដែលជាជំរំជនភៀសខ្លួន របស់អង្គសហប្រជាជាតិនោះ។ បើតាមការចាំរបស់លោកនោះ គឺក្នុងវ័យ ១០ឆ្នាំ លោកបានទទួលនូវបទពិសោធន៍ ស្រដៀងទៅនឹងវ័យកុមារភាព ទូទៅហើយ។
លោក ដួង “នេះជាលើកទីមួយហើយ ដែលខ្ញុំបានទៅរៀន និង បានដុសធ្មេញ។ ខ្ញុំបានទទួល ការរំភើបណាស់ ចំពោះបរិស្ថានប្រកបដោយស្ថិរភាព និង ការបានទៅ សាលារៀនោះ។ មាន របស់ជាច្រើនដែលខ្ញុំមិនដែលជួបប្រទះដូចជា កៅស៊ូ, ស្ករគ្រាប់, ការគូរគំនូរជាដើម ហើយខ្ញុំ ក៏បានរៀនភាសាអង់គ្លេសតិចតួចដែរ។”
ភាសាអង់គ្លេស បានក្លាយជាការចាំបាច់មួយ ក្នុងពេលដ៏ឆាប់រហ័ស។ គ្រួសាររបស់ដួងបាន ស្នាក់នៅជំរំជនភៀសខ្លួនរយៈពេល ៣ឆ្នាំ។ នៅឆ្នាំ ១៩៨៣ អ្នកមាន ចំណេះដឹង ទាំងឡាយ របស់កម្ពុជា បានរត់ភៀសខ្លួនទៅកាន់អាមេរិក ដើម្បីគេចេញពីរលក នៃអំពើភេរវកម្មរបស់ ប៉ុល ពត ហើយពេលនោះដួងបាន ស្នាក់នៅ ទីក្រុងឡុងប៊ីច រដ្ឋកាលីហ្វ័រនីញ៉ា។ ចំពោះមុខនៃ ជីវិតដ៏ថ្មីស្រឡាងលើដី ដែលខ្លួនមិនធ្លាប់ស្គាល់ លោកដួងត្រូវបានគ្របដណ្តប់ ដោយភាព ចម្លែកលើអ្វីគ្រប់យ៉ាង ទាំងអស់។
លោក ដួង “ខ្ញុំបានចូលរៀននៅជិតដាច់ឆ្នាំ ថ្នាក់ទី៧ ដោយមិនបាននិយាយភាសាអង់គ្លេស ដោយរលូននោះទេ នៅកណ្តាលទីក្រុងដែលធំនោះ។ អ្នកខ្លះគិតថា ខ្ញុំប្រហែលជារៀនថ្នាក់ទី ៣ឬ ទី៤ នោះទេ ព្រោះថាខ្ញុំស្គម ហើយតូចទៀត។ អ្វីដែលនាំឲ្យខ្ញុំស្ទើរឆ្កួតនោះ គឺការទស្សនាអគារទាំងឡាយ។ វាគួរឲ្យចាប់អារម្មណ៍ ខ្លាំងណាស់។”
ក្រោមការជួយពីមិត្តរួមថ្នាក់ ជាជនជាតិខ្មែរដូចគ្នា ដែលបានចង្អុលបង្ហាញលោកពីថ្នាក់មួយ ទៅថ្នាក់មួយនោះ ដួង បានស្ទាត់ជំនាញផ្នែកភាសា ហើយទទួលបាន លទ្ធផលល្អ លើគ្រប់ ថ្នាក់របស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនលោក បានស្ថិតនៅ ក្នុងអំពើហិង្សា និង ការអស់សង្ឃឹម ដែលប្រការ ទាំងអស់នេះ បានលើកទឹកចិត្តឲ្យដួងព្យាយាម ស្វះស្វែងបន្ថែមទៀត ដើម្បីជំរុញការរីកចម្រើននៃជីវិតរបស់ខ្លួន។
លោក ដួង “នៅវិទ្យាល័យ បរិស្ថានជុំវិញខ្លួន ខ្ញុំពិតជាអាក្រក់ខ្លាំងបំផុត។ មិត្តភក្តិរបស់ខ្ញុំជាច្រើន បានក្លាយជាក្មេងពាល និង សេពគ្រឿងញៀន។ នៅចុងទសវត្សរ៍ ១៩៨០ ការបង្ក្រាប បានធ្វើឡើងទ្រង់ទ្រាយធំ ហើយមនុស្សដែលខ្ញុំស្គាល់មួយចំនួន ត្រូវបានគេបាញ់។ បន្ទាប់ពី រៀនចប់វិទ្យាល័យ ខ្ញុំមិនដឹងថា ត្រូវទៅណានោះទេ ដូច្នេះក៏បានសម្រេចចិត្តចូលធ្វើទាហាន។ គ្មាននរណាម្នាក់ ចង់ឲ្យខ្ញុំធ្វើបែបនេះទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើវា ព្រោះជាជម្រើសល្អបំផុតសម្រាប់ខ្ញុំ។”
នៅពេលដែលលោក ត្រឡប់មកឡុងប៊ីចវិញ បន្ទាប់ពីព្យុះខ្សាច់នោះ លោកបានរកឃើញមិត្តភក្តិល្អបំផុត ចំនួនបីនាក់ ដែលត្រូវបានគេបាញ់ និង សម្លាប់ នៅរដ្ឋ កាលីហ្វ័រនីញ៉ា ហើយលោកបានបញ្ជាក់ថា តើវានឹងងាយស្រួលយ៉ាងម៉េចទៅ ដែលលោកអាចនឹងចែករំលែកគ្រោះកម្ម របស់ពួកគេនោះ។ លោក ដួង “ទាហានបាន សង្គ្រោះជីវិតខ្ញុំ។”
នៅពេលឆាប់ៗខាងមុខនេះ លោក ដួង នឹងត្រូវចូលនិវត្តន៍ ពីការបំពេញមុខងារ ដែលមានរយៈពេលកំណត់ ២២ឆ្នាំនោះ។ លោក មានផែនការចំណាយ ពេលវេលា បន្ថែមទៀត ជាមួយគ្រួសារ ហើយនិងបង្កើតថាមពលបន្ថែមទៀត ក្នុងនាមជាជនស៊ីវិលមួយរូប។ ប៉ុន្តែបើរំលឹកអំពីសុបិនអាក្រក់ នៃកុមារភាពរបស់លោកនោះ នៅ ពេលដែលការស្លាប់ និងភាពក្រីក្រ បានក្លាយជាទម្លាប់មួយ ការដឹងគុណរបស់លោក គឺជាក់ស្តែងបំផុត។
លោកបានបញ្ជាក់យ៉ាងមោទនភាពថា “ខ្ញុំបានចាកចេញពីតំបន់សង្គ្រាម ហើយបន្ទាប់មក ក៏មាននូវបេសកម្មមួយដោយខ្លួនឯង ក្នុងភាពជាយោធា ដែលល្អជាងគេ បំផុត នៅលើ សកល លោក, រៀនចប់ថ្នាក់វិទ្យាល័យ, រៀបការ និង មានកូន, ផ្ទះ និង មានការងារស៊ីវិលមួយដ៏ល្អ ផងដែរ។ ពិតមែនហើយ ខ្ញុំរស់នៅក្នុង សុបិនជា អាមេរិក”៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment