chanthea

Thursday, January 24, 2013

ការ​​សាកល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី​ កូរ៉េ​ខាងជើង​គ្រោងនិង​ធ្វើ

កាលពី​ថ្ងៃទី​២៤ មករា កូរ៉េ​ខាងជើង​ថ្លែង​​​ថា ខ្លួន​គ្រោង​ធ្វើការ​​សាកល្បង​នុយ​ក្លេ​អ៊ែរ​ថ្មី​ ព្រ​ម​ទាំង​ធ្វើការ​បាញ់​បង្ហោះ​កាំជ្រួច​ជា​ថ្មី​ ដែល​សំដៅ​ទៅ​រក​​សត្រូវ​​​​ជូរ​ចត់​គឺ​សហ​រដ្ឋអាមេរិក ។​ក្នុងសេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​KCNAគណៈ​កម្មា​ធិការ​ការ​ពារ​ជាតិកូរ៉េខាង​ជើង​ថ្លែងថា ​ក្នុង​ដំណាក់​កាលថ្មី​មួយ​នៃ​ការ​​​​តស៊ូ​ប្រឆាំង​​អាមេរិក ​​កូរ៉េខាង​ជើង​ពុំ​លាក់​បាំង​ឡើយ ពី​ចេតនា​របស់ខ្លួន​បន្ត​បាញ់​បង្ហោះ​​ផ្កាយ​រណប​និងកាំជ្រួច​​បាញ់​​បាន​ឆ្ងាយ​មួយចំនួន​ហើយ​ធ្វើ​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ​ កម្រិត​ខ្ពស់​មួយ​ដែល​សំដៅ​ទៅ​រក​​សហ​រដ្ឋ​អាមេរិក​ ជា​សត្រូវ​ជូរ​ចត់​របស់​ប្រជា​ជន​កូរ៉េ​។សេចក្តី​សម្រេច​ចិត្ត​នេះ បាន​និយាយ​ថា​ក្រុម​ប្រឹក្សា​នេះ «​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​រំលោភ​»​របស់​កូរ៉េ​ខាង​ជើង​លើ​សេចក្តី​សម្រេច​ពី​មុន​ដែល​បាន​ហាម​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ឲ្យ​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​និង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​បន្ថែម​ទៀត​និង​មិន​ឲ្យ​នាំ​ចូល​សម្ភារ និង​បច្ចេក​វិទ្យា​សម្រាប់​កម្មវិធី​ទាំង​នោះ។

       សេចក្តី​សម្រេច​ចិត្ត​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «​ក្រុម​ប្រឹក្សា​បាន​សម្តែង​ការ​ប្តេជ្ញា​ដើម្បី​ចាត់​វិធាន​ការ​ក្រែង​មាន​ការ​បាញ់ ឬ​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​។កូរ៉េ​ខាង​ជើង បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​និយាយ​ថា ខ្លួន នឹង​មិន​ធ្វើ​ការ​ចរចា​ថែម​ទៀត​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ឧបទ្វីប​កូរ៉េ​ទេ ហើយ​និង​លើក​ស្ទួយ​សមត្ថភាព​យោធា និង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។កូរ៉េ​ខាង​ត្បូង និយាយ​ថា បើ​តាម​បច្ចេក​ទេស​កូរ៉េ​ខាង​ជើង ត្រៀម​ជា​ស្រេច​ដើម្បី​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទីបី ហើយ​រូបភាព​ផ្កាយ​រណប បង្ហាញ​ថា កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​។       សេចក្តី​សម្រេច​ចិត្ត​របស់​អ.ស. ប. បាន​បន្ថែម​អង្គភាព​កូរ៉េ​ខាង ជើង​៦​ដែល​រួម​មាន​ទី​ភ្នាក់​ងារ​អវកាស​ក្រុង​ព្យុង​យ៉ាង គឺ​គណៈ​កម្មា​ធិការ​កូរ៉េ​ដើម្បី​បច្ចេក​វិទ្យា​អវកាស និង​អ្នក​ដែល​ដឹក​នាំ​វា​គឺ​លោក​ផែក ចាងហូ ចូល​ក្នុង​បញ្ជី​ខ្មៅ​អ.ស.ប.ដែល​មាន​ស្រាប់​។ក្រុមហ៊ុន​និង​បុគ្គល​ជា​ច្រើន​រូប​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​អន្តរជាតិ​រីឯ​លោក ផែក និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​ដោយ​សេចក្តី​សម្រេច​ចិត្ត​កាលពី​ថ្ងៃ​អង្គារ​មាន​អ្នក​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​បាញ់​រ៉ុក្កែត និង​មន្រ្តី​ធនាគារ​កូរ៉េ​ខាង​ជើង​ពីរ​នាក់​នឹង​ប្រឈម​មុខ​នឹង​បម្រាម​ធ្វើ​ដំណើរ​ពិភពលោក​។ គណៈ​ក​ម្មាធិការ​នោះ​ក៏​រិះ​គន់​ផងដែរ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ដែល​ថ្កោល​ទោស​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នា​ពេ​ល​ថ្មី​ៗ​នេះ​របស់​​ក្រុង​​ព្យុង​យ៉ាង ដោយ​អះអាង​ថា ការចរចា​៦ភាគី​ និង​សេចក្តី​ថ្លែង​ការណ៍​រួម​​ចុះ​ថ្ងៃទី​១៩ កញ្ញា ​២០០៥​ស្តី ពី​សំណុំ​រឿង​នុយ​ក្លេ​អ៊ែរ​កូរ៉េ​ខាង​ជើង​នឹងលែង​មាន​ទៀត​ហើយ ។ ​សេចក្តី​ប្រកាស​ដដែល​នោះ​បន្តថា ​នា​ពេល​អនាគត​នឹង​លែងមាន​ការចរចា​ពី​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ​នៅ​ឧប​ទ្វី​ប​កូរ៉េ​ទៀតហើយ ទោះ​បី​ជា​គេ​អាច​ធ្វើ​ការ​ចរចា​ស្តី​ពីការ​ថែ​រក្សា​សន្តិភាព​និង ស្ថិរ​ភាព​ក្នុង​តំបន់​ក្នុងនោះ​រួម​ទាំង​នៅ​ឧបទ្វីប​កូរ៉េ​​ក្តី​ ៕


No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons