chanthea

Thursday, March 21, 2013

ពិធីសម្ភោធអាគារសិក្សាចំណេះទូរទៅនៃវិទ្យាល័យដុនបូស្កូបាត់

​​វិទ្យាល័យដុនបូស្កូបាត់ដំបងអណ្តូងចេញ បានប្រារព្វពិធីសម្ភោធ ដែលបានបើកអោយប្រើប្រាស់ ចំពោះអាគារសិក្សាចំណេះទូរទៅ នៃវិទ្យាល័យដុនបូស្កូបាត់ដំបង អណ្តូងចេញ ដែលស្ថិតនៅ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដែលបានចូលរួម បើកអោយប្រើប្រាស់ អាគារសិក្សាចំណេះទូរទៅនៃ វិទ្យាល័យដុនបូស្កូបាត់ដំបង ដែលមានអាគារសិក្សាចំនួន ២ ខ្នង គឺ អាគារបឋមសិក្សា ១ ខ្នង ២ ជាន់ មាន ១០ បន្ទប់ និង អាគារវិទ្យាល័យសិក្សា ១ ខ្នង ២ ជាន់ មាន ១០ បន្ទប់ សរុបទាំងពីរមាន ២០ បន្ទប់។
ក្នុងពេលនោះផងដែរ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបំពាក់គ្រឿងឥស្សរិយស ជូនដល់ លោកឪពុក ចន វ៉ិស័រ និង លោកឪពុក លី អូរ
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងជ្រាលជ្រៅ និង ការសម្តែងនូវសេចក្តីសរសើចំពោះការខិតខំប្រឹងប្រែងរបស់ លោកឪពុក ចន វ៉ិស័រ ប្រធានមូលនិធិដុនបូស្កូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតនូវធនធានមនុស្ស ចំពោះយុវជន យុវនារី និង កុមារដែលត្រូវគេបោះបង់ចោល ដើម្បីស្តារនូវធនធានមនុស្សឡើងវិញ។

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons