chanthea

Thursday, August 15, 2013

ការប្រលងចូលរៀនក្នុងសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ



នៅព្រឹកថ្ងៃ សុក្រ ទី១៦ ឆ្នាំ២០១៣​ ថ្មីនេះ មានការជ្រើសរើសសិស្សថ្មី ដើម្បីចូលរៀនបន្ដ បន្ទាប់ពីការបញ្ចប់សញ្ញាប័ត្រមធ្បមសិក្សាទុយភូមិ ឬ ថ្នាក់ទី១២ អោយចូលសិក្សា នៅក្នុងសាលាបចេ្ចក​ ដុន បូស្កូ​ ខេត្តព្រះសីហនុ។  នៅគ្រានោះផងដែរ សាលាមានការសម្ភាសន៍ និង ការធ្វើតេស្ដប្រលង សមត្ថភាពផ្ទាល់ខ្លួន។ ក្នុងការធ្វើតេស្ដប្រលងនេះដែរ មានវិញ្ញាសារប្រលងដូច​ជា៖ វប្បធម៌ទូទៅ គណិតវិទ្យា អង់គ្លេស និងគំនូរបចេ្ចកទេស( គំនូរល្បងប្រាជ្ញា)ដែលមាន​រយះពេល ចំនួន៣ម៉ោង នឹង៣០នាទី ចាប់ផ្ដើមពីម៉ោង ៨:៣០ នាទី រហូតដល់ម៉ោង ១១:៣០នាទី។
ការធ្វើតេស្ដ មានសិស្សចំនួន ៧០០នាក់ ហើយចែកជាពីរ មណ្ឌល ដើម្បីធ្វើការជម្រុះសិស្សអោយនៅសល់ ចំនួន​ ២៩៥នាក់។​ ហើយម្យ៉ាងទៀត ផ្នែកដែលសិក្សាបានដាក់ពាក្យ សុំចូលរៀនមានចំនួន ៩ ផ្នែក ដូចជា៖ ផ្នែកអគ្គិសនី ចំនួន ៥០នាក់ ផ្នែកទំនាក់ទំនងសង្គម ចំនួន ២០នាក់ ផ្នែកយន្ដសាស្រ្ដរថយន្ត ចំនួន៤៥នាក់ ផ្នែកយន្តសាស្រ្ដទូទៅ ចំនួន ៥០នាក់ ផ្នែកលេខាធិការ ចំនួន ៣០នាក់​ ផ្នែកបដិសណ្ឋារកិច្ច ចំនួន១៥នាក់ ផ្នែកសេវាកម្ម ម្ហូបអាហារ ​និងភេសជ្ជ
ៈ ចំនួន២៥នាក់ ផ្នែកចុងភៅ ចំនួន ៣០នាក់ នឹង ផ្នែកគេហកិច្ច ចំនួន ៣០នាក់។ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ មានទីតាំងនៅ ផ្លូវអូរប្រាំ​ មណ្ឌលប្រាំ សង្កាត់បួន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons