chanthea

Tuesday, March 27, 2012

នៅពាក់កណ្តាល ខែតុលា ខាងមុខនេះ iPhone 5 នឹងបង្ហាញខ្លួន

iPhone 5 គឺជាទូរស័ព្ទដែលមាន មនុស្សនៅលើពិភពលោក ពេញនិយមជាងគេ  ហើយទូរស័ព្ទ iPhone 5ដែលត្រូវបានគេរំពឹងគិតថា​ នឹងមានការបង្ហាញខ្លួន នៅឆ្នាំ២០១២ថ្មីៗនេះ។នេះបើយោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា iPhone 5នឹងមានវត្តមានលើទីផ្សារ នៅពាក់កណ្ដាលខែតុលានេះ។
ដោយយោងទៅតាមប្រភពខាងលើ បានឲ្យដឹងថា iPhone ស៊េរីថ្មីនេះ បំពាក់មក ជាមួយអេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTEដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញ ប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Appleបានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជាmicro-SIM ក្នុងឆ្នាំ២០១០។ ចំពោះកាមេរ៉ាវិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ម៉ូដែល 16GB / 32GB 

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons