ព័ត៌មានផ្សេងៗ បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមីនា ថា ការវាយ ប្រហារនេះ បានធ្វើទាហានរដ្ឋាភិបាលស៊ីរី ទៅលើក្រុងមួយចំនួន ស្របពេលដែលក្រុម ប្រយុទ្ធរបស់ពួកប្រឆាំងរដ្ឋាភិបាល បានវាយឆ្មក់ប៉ុស្តិ៍យោធា ក្នុងខេត្តមួយចំនួនទៀត ព្រមទាំងបានប្រកាស ផងដែរថា ក្រុមរបស់គេនឹងវាយប្រហារ ព័ទ្ធជុំវិញទីក្រុងដាម៉ាស្កូស ដោយមិនព្រមបញ្ឈប់នោះទេ។
គួរបញ្ជាក់ផងដែរថា រថយន្តក្រុងដែលមានស្ត្រី និង កុមារជិះនៅលើនោះផង ត្រូវបានគេបាញ់ប្រហារជិតក្រុង ស៊ឺមីន ភាពាយ័ព្យនៃខេត្ត អ៊ីដលីប កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដែល បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។ នេះបើតាមការបញ្ជាក់ព័ត៌មានពីក្រុមអ្នកអង្កេត ការណ៍សិទ្ធិមនុស្ស ប្រចាំនៅប្រទេសស៊ីរី។
No comments:
Post a Comment