
រាល់ថ្ងៃនេះ ក្រុមហ៊ុនNokia បានធ្វើការបង្កើតនៅទូរស័ព្ទអោយដំណើរការ ដោយប្រព័ន្ធ Windows Phone CDMA នៅចិនមុនគេបង្អស់។ ទូរស័ព្ទស៊េរី Nokia Lumia 800C គឺជាទូរស័ព្ទមួយ ដែលតំឡើង វើហ្សិន ពីទូរស័ព្ទសេរី Nokia Lumia 800 ។ វានឹងបង្ហាញខ្លួន ព្រមជាមួយនឹងទូរស័ព្ទ Lumia 610C ដែលត្រូវបានគេដាក់ឈ្មោះថា ជាប្រភេទទូរស័ព្ទ Nokia’s WP ដែលមនុស្សនៅលើពិភពលោក ពេញនិយមប្រើប្រាស់ច្រើនណាស់។
ទូរស័ព្ទស៊េរី Nokia Lumia 800C ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ Telecom’s 3G Network។ ទូរស័ព្ទប្រភេទនេះ បំពាក់ជាមួយប្រព័ន្ធ CDMA វាអាចនឹងបង្ហាញខ្លួននៅ ខែមេសា នៅក្នុងហាងលក់់ទូរស័ព្ទរបស់ ក្រុមហ៊ុនNokia។
រីឯទូរស័ព្ទស៊េរី Nokia Lumia 610Cនេះ ដែលមានRAM ទំហំ 256MB ហើយវាពុំទាន់បានបញ្ជាក់ ពីពេលវេលា ច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសង្ឃឹមថា នឹងបង្ហាញខ្លូន នៅឆ្នាំ២០១២ ថ្មីៗនេះហើយ។
No comments:
Post a Comment