chanthea

Monday, March 12, 2012

ក្រុមហ៊ុន Foxconn គ្រោងផលិត iPad ថ្មី ជាង iPhone 4S

នៅ ថ្មីៗ  ទទួលការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ipad ព្រោះថា ក្រុមហ៊ុន apple មានបំពាក់ បច្ចេកវិទ្យាអេក្រង់ Retina display មាន processor ប្រភេទ A5X ជាមួយ នឹង quad-core graphics មានកាមេរាជាប្រភេទ iSight ដែលជាកាមេរ៉ា ថតរូបភាពល្អ និងមានឈីប LTE ទាំងអស់នេះ រួមបញ្ចូលគ្នា បង្កើតបានជា Tablet ល្អបំផុត ក្នុងពេលបច្ចុប្បន្ននេះ។អស់នេះ គឺជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន apple ផលិតផលគ្រឿងElectronic Foxconn ធ្វើការងារយ៉ាងខ្លាំង ក្នុងការបង្កើត iPad ថ្មីមែនទេ? ជាការប្រាកដណាស់ បុគ្គលិកដែលកំពុងតែធ្វើការលើ iPad ស៊េរីថ្មី បុគ្កលភាគច្រើន បានគិតថា ការផលិត iPad គឺជាការងារងាយស្រួល ជាងការផលិត iPhone4s។
លោក Li Qi នៅដើមឆ្នាំ២០១២ នេះ ក្រុមហ៊ុន Foxconn បានចាប់ផ្តើមផលិតiPad ថ្មី ដោយកំណត់យក ក្នុងរយៈពេល ១០ម៉ោង អាចផលិតបានរហូតដល់ ១០០០ គ្រឿង ប៉ុន្តែបន្ទាប់ពីចូលឆ្នាំចិនរួចមក ក្រុមហ៊ុនបានបង្កើនការផលិតបន្ថែមទៀត ដោយចាប់ពីថ្ងៃ២៣ដល់ ២៨ខែមករា ការផលិតកើនឡើង ក្នុងរយៈពេល ១ម៉ោងផលិតបាន១៥០គ្រឿង។ លោកបាន​ បន្ថែមទៀតថា បុគ្គលិកបំរើការងារ នៅក្នុងក្រុមហ៊ុន Foxconn បាននិយាយថា លោកបានចូលរួម ធ្វើការងារក្នុងការផលិត iPad 2, iPhone4s ហើយឥលូវនេះ លោកចាប់ផ្តើមផលិត iPad  ស៊េរិថ្មីមួយទៀត
គួរបញ្ជាក់ថា ចំពោះដំណើរការនៃការផលិត iPad ថ្មីនេះ គឺមានតាមផ្នែកផ្សេងៗគ្នា រួចហើយទើបចុងក្រោយគេ យកមកផ្គុំគ្នា ហើយក្នុងអំឡុងពេលធ្វើការ បុគ្គលិកនីមួយៗ មិនអនុញ្ញាតិឲ្យជជែក ជាមួយគ្នានោះទេ ព្រោះខ្លាចខកខាត ពេលវេលានឹង ការផលិត។
Photo by DAP-News

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons