chanthea

Wednesday, August 28, 2013

ប្រភេទ​យោធ​ភ័​ណ្ឌ​កំពុង​ហ៊ុំព័ទ្ធ​ស៊ី​រី​


អាមេរិក និង បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត កំពុង​រៀបចំ​យុទ្ធនាការ​វាយលុក​ស៊ី​រី​មួយ បន្ទាប់ពី​បញ្ជាក់បាន​ពី​ការពិត ដែល​រដ្ឋការ​របស់​ប្រធានាធិបតី Al Assad បាន​ប្រើប្រាស់​អាវុធ​គីមី ប្រឆាំងនឹង​ពលរដ្ឋ​ស៊ីវិល ។​
​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នៅបាន​គិតពី​លទ្ធភាព​វាយលុក​ផ្លេកបន្ទោរ​មួយ ក្នុង​រង្វង់ ២-៣ ថ្ងៃ ក្នុងនោះ​សំខាន់ គឺ​ការវាយលុក​តាម​ដែនអាកាស ។​


​បច្ចុប្បន្ន បណ្តា​មូលដ្ឋាន​យោធា​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត រៀបចំ​ដូចតទៅ គឺ​នៅ​មូលដ្ឋាន​យោធា​អាមេរិក ស្ថិតនៅ​ប្រទេស Bahrain, Qatar, រាជាណាចក្រ​អារ៉ាប់ ។ មូលដ្ឋាន​យោធា​របស់​បារាំង នៅ​អារ៉ាប់​រួម មូលដ្ឋាន​របស់​អង់គ្លេស នៅ Sip មូលដ្ឋាន​ទ័ពអាកាសរ​បស់​អាមេរិក និង ទួ​គី ស្ថិតនៅ​ប្រទេស​ទួ​គី ។​

​សាកល្បង​ទស្សនា​ត្រួសៗ ពី​យោធ​ភ័​ណ្ឌ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​បាន​ចូល​ប្រកៀក​នឹង​ស៊ី​រី ៕​
ផែនទី​រៀបចំ​មូលដ្ឋាន​យោធា និង​យោធ​ភ័​ណ្ឌ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ជុំវិញ​ស៊ី​រី

នាវា​ផ្ទុក​យន្តហោះ របស់​បារាំង​នៅ Toulon 
តិច​បំផុត នាវាមុជទឹក​១​គ្រឿង របស់​អង់គ្លេស ដែលមាន​បំពាក់​កាំជ្រួច​នៅ​អា​ត្ល​ង់​ទិ​ក

នាវាចម្បាំង​អាមេរិក មាន​បំពាក់​កាំជ្រួច ៤ គ្រឿង នៅ Sip

កាំជ្រួច Patriot របស់ NATO, តិច​បំផុត នាវាមុជទឹក​១​គ្រឿង របស់​បារាំង យន្តហោះ F16 នៅ​ទួ​គី​

​កាំជ្រួច Patriot របស់​អាមេរិក នៅ Jordan 
កង​នាវា​ផ្ទុក​យន្តហោះ USS Nimitz នៅ​ឈូង​សមុទ្រ Persian 
កង​នាវា​ផ្ទុក​យន្តហោះ USS Harold S-Truman នៅ​មហាសមុទ្រ​ឥណ្ឌា


No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons